SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុន Shinto Holdings Inc., ចង់វិនិយោគលើវិស័យបរិស្ថាន និងបញ្ញាសិប្បនិម្មិត (AI) នៅកម្ពុជា


ក្រុមហ៊ុន Shinto Holdings Inc., ចង់វិនិយោគលើវិស័យបរិស្ថាន និងបញ្ញាសិប្បនិម្មិត (AI) នៅកម្ពុជា
A+ A-

ភ្នំពេញ៖ លោក Deng Minghui ប្រធានក្រុមហ៊ុន Shinto Holdings Inc., បង្ហាញពីចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគលើវិស័យបរិស្ថាន ផ្តោតលើការកែច្នៃសំណល់ និងបញ្ញាសិប្បនិម្មិត (AI) នៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។

ក្នុងកិច្ចពិភាក្សាការងារកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត លោក Deng Minghui ក៏បានលើកឡើងពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលមានបទពិសោធជាច្រើនឆ្នាំលើវិស័យបរិស្ថាន ជាពិសេសការគ្រប់គ្រងសំណល់ និងបញ្ញាសិប្បនិម្មិត (AI)។ ជាមួយគ្នានេះ ក្រុមហ៊ុន បានចុះបញ្ជីក្នុងផ្សារហ៊ុន និងកំពុងមានប្រតិបត្តិការអាជីវកម្មជាច្រើនពាក់ព័ន្ធនឹងវិស័យបរិស្ថាននៅក្នុងប្រទេសជប៉ុន ផងដែរ។

ចំពោះការវិនិយោគវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តផ្សារភ្ជាប់ទំនាក់ទំនង និងសហការជាមួយដៃគូវិនិយោគក្នុងស្រុក ដើម្បីចាប់ឱកាសវិនិយោគជាក់ស្តែងលើវិស័យនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាកម្ពុជាមានគោលនយោបាយបើកចំហ និងស្វាគមន៍ការវិនិយោគពីគ្រប់បណ្តាប្រទេសលើពិភពលោក ដោយរាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តដល់វិស័យអាទិភាពផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងថា ស្របពេលដែលកំណើនប្រជាជនបន្តកើនឡើង និងការរីកលូតលាស់នៃនគរូបនីយកម្មនៅតាមទីក្រុង-ប្រជុំជននេះ រាជរដ្ឋាភិបាល កំពុងផ្តោតអាទិភាពលើការវិនិយោគដែលគាំទ្រដល់កិច្ចការពារបរិស្ថាន ដែលរួមមានការកែច្នៃសំណល់ និងការធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ជាដើម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី