SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

អូស្រ្តាលី ចាប់អារម្មណ៍វិនិយោគលើវិស័យទេសចរណ៍ ថាមពលបៃតង កសិចំណីអាហា និងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា


អូស្រ្តាលី ចាប់អារម្មណ៍វិនិយោគលើវិស័យទេសចរណ៍ ថាមពលបៃតង កសិចំណីអាហា និងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-12

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-12

គិត បុប្ផា

A+ A-

ភ្នំពេញ៖ គណៈប្រតិភូធុរកិច្ចអូស្រ្តាលី បានចាប់អារម្មណ៍យ៉ាងខ្លាំងលើសក្ដានុពលរបស់កម្ពុជា មានវិស័យ ទេសចរណ៍ និងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស។ ការបង្ហាញចំណាប់អារម្មណ៍របស់គណៈប្រតិភូធុរកិច្ចអូស្រ្តាលីនេះ ធ្វើឡើងនាឱកាសឯកឧត្តម ជឺនបូរាណ ច័ន្ទបូរី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្រ្តាលីនិងណូវែលហ្សេឡង់ និងលោក តាំង សិទ្ធី ប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងមែលប៊ន មកស្វែងយល់សក្តានុពលវិនិយោគនៅកម្ពុជា។

ក្រៅពីចំណាប់អារម្មណ៍លើវិស័យសក្ដានុពលទាំងនេះរបស់កម្ពុជា គណៈប្រតិភូធុរកិច្ចអូស្រ្តាលី ក៏ចាប់អារម្មណ៍លើវិស័យថាមពលបៃតង និងកសិចំណីអាហារផងដែរ។ ក្នុងចំណោមអ្នកចូលរួមដែលមានធុរជនអូស្រ្តាលី សមាជិកសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងមែលប៊ន និងមន្រ្តីបច្ចេកទេសនៃគណៈកម្មាធិការវិនិយោគកម្ពុជាសរុបប្រមាណ ៣០រូប មានគណៈប្រតិភូធុរកិច្ចអូស្រ្តាលីមកពីបណ្ដាក្រុមហ៊ុនក្នុងវិស័យសំខាន់ៗ ដូចជាកសិ-ចំណីអាហារ ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ ថាមពលបៃតង សួនឧស្សាហកម្មនិងកម្មន្តសាល មានបំណងស្វែងយល់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

ក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា បានអរគុណចំពោះគណៈប្រតិភូអូស្រ្តាលី ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីបានឃើញដោយផ្ទាល់អំពីសក្ដានុពល និងកាលានុវត្តភាពថ្មីៗរបស់កម្ពុជា។ ឯកឧត្ដមអគ្គលេខាធិការរងរូបនេះ រំពឹងថា វិនិយោគិនអូស្រ្តាលី នឹងមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា កាន់តែច្រើនបន្ថែមទៀតនាពេលអនាគត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី