SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា និងអង្គការសហប្រជាជាតិ ពិភាក្សាការស្នើសុំជំនួយពីដៃគូ និងអង្គការអន្តរជាតិ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា


កម្ពុជា និងអង្គការសហប្រជាជាតិ ពិភាក្សាការស្នើសុំជំនួយពីដៃគូ និងអង្គការអន្តរជាតិ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-10-23

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-10-23

គិត បុប្ផា

A+ A-

ភ្នំពេញ៖ កម្ពុជា និងអង្គការសហប្រជាជាតិ បានពិភាក្សាពីកិច្ចសម្របសម្រួលលើការស្នើសុំជំនួយហិរញ្ញប្បទានពីដៃគូ និងអង្គការអន្តរជាតិ ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការងារពាក់ព័ន្ធផ្សេងៗទៀតនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។

កិច្ចពិភាក្សា ដែលធ្វើឡើងដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី អ៊ីដា ក្រាចា នាយិកាគ្រប់គ្រងប្រចាំប្រទេសកម្ពុជា និងឡាវ នៃការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (United Nations Office for Project Services – UNOPS) ភាគីទាំងពីរពិភាក្សាអំពីលទ្ធភាព និងឱកាសក្នុងការបង្កើតកិច្ចសហប្រតិបត្តិការលើការរៀបចំផែនការគម្រោងដែលមានសក្តានុពលផងដែរ។

ក្នុងជំនួបនាថ្ងៃទី២២ តុលា ឯកឧត្តម ស៊ុន ចាន់ថុល និងលោកស្រី អ៊ីដា ក្រាចា ក៏បានជជែកពីកិច្ចសហការផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសលើនីតិវិធីនៃការគ្រប់គ្រងគម្រោង ការអនុវត្តកិច្ចលទ្ធកម្ម ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់ទៅនឹងការប្រែប្រួលបរិស្ថាននៅកម្ពុជាផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី