2025-01-11
ទូច សូរិយា
2025-01-11
ទូច សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុនចំនួន៧ ដែលស្ថិតនៅទីក្រុង Miri នៃរដ្ឋ Sarawak របស់ប្រទេសម៉ាឡេស៊ី បានបង្ហាញពីចំណាប់អារម្មណ៍ចំពោះបរិយាកាសវិនិយោគរបស់កម្ពុជា និងកំពុងស្វែងរកឱកាសវិនិយោគក្នុងវិស័យផ្សេងៗ រួមមាន៖ សណ្ឋាគារ អចលនទ្រព្យ ពាណិជ្ជកម្ម និងកសិឧស្សាហកម្ម។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។
ក្រុមហ៊ុន ដែលចង់វិនិយោគនៅកម្ពុជានោះ រួមមានដូចជា Forescom Sarawak Sdn Bhd, Fonsen Timber Sdn Bhd, Billion Venture Sdn Bhd, Supreme Delta Sdn Bhd, Rinwood Pelita (Mukah) Plantation Sdn Bhd, Zion Pelita Plantation Sdn Bhd, and Rich Venture Construction Sdn Bhd។
ក្នុងជំនួបរវាងលោក វ៉ិត បញ្ញា អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី ពិភាក្សាការងារជាមួយ ឯកឧត្តម YB ADAM YII SIEW SANG, អភិបាលក្រុង Miri នៃរដ្ឋ Sarawak ក៏បានពិនិត្យលទ្ធភាពនិងស្វែងរកឱកាសនៃការចុះអនុស្សារណៈនៃការយោគយល់គ្នាណាមួយ រវាងទីក្រុង Miri នៃរដ្ឋ Sarawak របស់ប្រទេសម៉ាឡេស៊ី ជាមួយនឹងរាជធានីភ្នំពេញ ឬខេត្តសក្តានុពលណាមួយរបស់ប្រទេសកម្ពុជា ដើម្បីបង្កើនទំនាក់ទំនងដល់ការទូតសេដ្ឋកិច្ច ការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម ឧស្សហកម្ម សុខាភិបាល ទេសចរណ៍ វប្បធម៌ និងការអប់រំផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី