2025-05-04
ឃី ភារៈ
2025-05-04
ឃី ភារៈ
ភ្នំពេញ៖ គោលការណ៍ ដែលអនុវត្តស្ទើរគ្រប់ទីកន្លែង សម្រាប់គ្រប់គ្រងហានិភ័យក្នុងការវិនិយោគបែងចែកជា ៣រួមមាន៖ គោលការណ៍ទី១. ការព្យាករណ៍អំពីអនាគត៖ ការព្យាករណ៍ដ៏ត្រឹមត្រូវ គឺជាភារកិច្ចចម្បងនៅពេលដែលយើងគិតអំពីអនាគត។ ក្រុមហ៊ុនគ្រប់គ្រង ទ្រព្យសកម្មជាអ្នកធ្វើការព្យាករណ៍ និងទទួលបានកម្រៃសម្រាប់ការព្យាករណ៍ទាំងនោះ ហើយរាល់ការព្យាករណ៍ គឺមានភាពខុសឆ្គងទៅតាមកម្រិត។
ការគ្រប់គ្រងហានិភ័យក្នុងការវិនិយោគ គឺត្រូវព្យាយាមស្វែងយល់ពីកម្រិត នៃភាពខុសឆ្គងទាំងនេះ ដើម្បីសម្រេចចិត្ត ជៀសវាងពីភាពមិនច្បាស់លាស់ណាមួយដែលអាចកើតមានឡើង។ គោលការណ៍ទី២. ការវិនិយោគមិនមែនជាល្បែង៖ ការវិនិយោគនៅទីផ្សារហិរញ្ញវត្ថុ មិនមែនជាល្បែងនោះទេ ហើយទីផ្សារហិរញ្ញវត្ថុតែងតែប្រឈមមុខនឹង ការប្រែប្រួលខុសពីធម្មតា ដែលច្បាប់និងបទប្បញ្ញត្តិ ត្រូវកំណត់ឱ្យបានច្បាស់លាស់។
គោលការណ៍ទី៣៖ ផ្តល់សារសំខាន់ទៅលើកាតព្វកិច្ចច្បាស់លាស់រវាង អ្នកគ្រប់គ្រងការវិនិយោគ និង អតិថិជន។ អតិថិជន ត្រូវមានគំនិតច្បាស់លាស់ពីការសម្រេចចិត្ត ដែលត្រូវធ្វើឡើងដោយខ្លួនឯង ឬការសម្រេចចិត្ត ដែលធ្វើឡើងដោយអ្នកគ្រប់គ្រងការវិនិយោគ។ ភាគីទាំងអស់ ដែលទាក់ទងនឹងមូលធនរបស់អតិថិជន ត្រូវតែមានចំណេះដឹងអំពីទំនួលខុសត្រូវដើម្បីឱ្យពួកគេអាចផ្លាស់ប្តូរការគិតបានលឿន និងច្បាស់លាស់៕
ប្រភពពី៖ ព្រឹត្តិបត្រវិនិយោគិន និងការវិនិយោគ ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី