2024-05-13
គិត បុប្ផា
2024-05-13
គិត បុប្ផា
ភ្នំពេញ៖ ជនអនាមិក បានបង្កើតគណនីក្លែងបន្លំដោយប្រើប្រាស់ឈ្មោះ និងរូបភាពរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ផ្ញើសារទៅប្រជាពលរដ្ឋមួយចំនួន ក្នុងគោលបំណងបោកប្រាស់ និងបំណងអាក្រក់ផ្សេងៗ។
សម្តេចតេជោប្រធានព្រឹទ្ធសភា បានអំពាវនាវឱ្យសាធារណជនប្រុងប្រយ័ត្ន ចំពោះជនបោកប្រាស់ដែលតែងតែបង្កើតគណនី ឬផេកក្លែងក្លាយជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំ យកទៅប្រើប្រាស់ក្នុងសកម្មភាពណាមួយ។
ចំពោះ ជនដែលបានបង្កើតគណនីក្លែងបន្លំជាថ្នាក់ដឹកនាំនេះ ត្រូវផ្អាកសកម្មភាពជាបន្ទាន់។ នេះបើតាមសម្តេចតេជោ ហ៊ុន សែន ចុះផ្សាយលើគេហទំព័រហ្វេសប៊ុកផេកផ្លូវការ ដោយភ្ជាប់ជាមួយរូបភាព ៣សន្លឹក ដែលជនអនាមិក បានប្រើប្រាស់គណនីក្លែងបន្លំជាសម្តេចតេជោផ្ញើសារទៅកាន់ពលរដ្ឋ តាមរយៈហ្វេសប៊ុក និងតេលេក្រាម នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។
គួរបញ្ជាក់ថា គណនី និងទំព័រផ្លូវការប្រព័ន្ធផ្សព្វផ្សាយរបស់សម្ដេចតេជោ ហ៊ុន សែន រួមមាន៖ គណនីហ្វេសប៊ុក (Facebook Account) មានឈ្មោះ Hun Sen (https://www.facebook.com/hunsenpm), ហ្វេសប៊ុកផេក (Facebook Page) ឈ្មោះ Samdech Hun Sen of Cambodia (https://www.facebook.com/hunsencambodia) មានសញ្ញាធិក ពណ៌ខៀវនៅពីក្រោយឈ្មោះពេញ និងមានអ្នកតាមដានចំនួន ១៤លាន និងតេលេក្រាម (Telegram) មានឈ្មោះ Samdech Hun Sen of Cambodia (https://t.me/spmhunsen)។
ចំណែក TikTok របស់សម្តេចតេជោវិញ មានឈ្មោះ Samdech Hun Sen (@hunsenofcambodia), Instagram មានឈ្មោះ Samdech Hun Sen of Cambodia (https://www.instagram.com/hunsencambodia), Twitter ឈ្មោះ Hun Sen (@hunsencambodia) និង YouTube: Samdech Hun Sen of Cambodia (https://youtube.com/@hunsencambodia)៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី