2023-09-19
SME News
2023-09-19
SME News
ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៨ ដល់២៤ ខែកញ្ញានេះ កម្ពុជា នឹងមានភ្លៀងធ្លាក់ពីកម្រិតទៅបង្គួរនៅតំបន់ទំនាបកកណ្តាល និងតំបន់ខ្ពង់រាប ខណៈដែលតំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យម ដោយមានខ្យល់និងរលកសមុទ្រពីមធ្យម។
បើតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ដែលបណ្តាលឱ្យ កម្ពុជា មានភ្លៀងធ្លាប់ក្នុងរយៈពេល៦ថ្ងៃនោះ ដោយសារទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប Intertropical Convergence Zone (ITCZ) ដែលបានអូសបន្លាយកាត់លើពាក់កណ្តាលអាងមេគង្គ ថៃ និងឡាវ ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងទៀតថា នៅតំបន់ទំនាកណ្តាលដែលមានភ្នំពេញ និងបណ្តាខេត្តនានា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតតិចទៅបង្គួរ ខណៈដែលបណ្តាខេត្តដទៃទៀត និងនៅតំបន់ខ្ពស់រាបរបស់កម្ពុជា ក៏នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតដូចគ្នា។
ដោយឡែក នៅតំបន់មាត់សមុទ្ររបស់កម្ពុជាវិញ អាចនឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅធម្យម និងនៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀង ខ្យល់ និងរលកសមុទ្រពីធម្យម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី