2024-12-29
ទូច សូរិយា
2024-12-29
ទូច សូរិយា
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា សម្រេចដាក់ឱ្យអនុវត្តនូវប្រកាស ស្តីពី ប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ ដើម្បីគ្រប់គ្រងប្រតិបត្តិការ និងអាជីវកម្មពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូក្រុម១ ស្របតាម ច្បាប់ស្ដីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ នេះបើតាមការចុះផ្សាយរបស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។
ធនាគារជាតិកម្ពុជា បានឱ្យដឹងថា ប្រកាសនេះ គឺអនុញ្ញាតឱ្យធនាគារពាណិជ្ជ និងគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ទាំងអស់ដែលស្ថិតក្រោមអាណាព្យាបាលរបស់ធនាគារជាតិនៃកម្ពុជា ព្រមទាំងនីតិបុគ្គលផ្សេងទៀត ធ្វើប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ ដោយត្រូវស្នើសុំការអនុញ្ញាត ឬអាជ្ញាបណ្ណជាមុនពីធនាគារជាតិនៃកម្ពុជា។
ក្រោយទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា ធនាគារពាណិជ្ជ គឺអាចមានកាន់កាប់ទ្រព្យសកម្មគ្រីបតូ ដែលមានការធានា និងសុវត្ថិភាពខ្ពស់ ដូចជា៖ ទី១.ប្រភេទទ្រព្យសកម្មគ្រីបតូ ក្រុម១ក (ថូខិនទ្រព្យសកម្មប្រពៃណី -Tokenized Traditional Assets) ដែលមានលក្ខណៈស្រដៀងនឹងឧបករណ៍ហិរញ្ញវត្ថុធម្មតា និងទី២.ប្រភេទទ្រព្យសកម្មគ្រីបតូ ក្រុម១ខ ដែលជាស្ដេប៊លខ័ញ (Stablecoin) មានយន្តការស្ថិរភាពប្រកបដោយប្រសិទ្ធភាព។
គួរបញ្ជាក់ថា ប្រកាស ស្តីពី ប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ គឺមិនអនុញ្ញាតឱ្យធនាគារពាណិជ្ជកាន់កាប់ទ្រព្យសកម្មគ្រីបតូ ក្រុម២ ដែលជាប្រភេទទ្រព្យសកម្មគ្រីបតូមិនមានការធានា (Unbacked Cryptoassets) និងមានហានិភ័យខ្ពស់ ដូចជា ប៊ីតខ័ញ (Bitcoin) នោះទេ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី