2024-02-06
ទូច សូរិយា
2024-02-06
ទូច សូរិយា
ភ្នំពេញ៖ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) បានមានប្រសាសន៍ថា ក្រុមហ៊ុន GTV MOTOR បានរួមចំណែកយ៉ាងធំធេងនៅក្នុងគោលនយោបាយរាជរដ្ឋាភិបាល ជំរុញឱ្យមានការផលិតជាផលិតផលសម្រេចក្នុងស្រុក និងបង្កើតឱកាសការងារកាន់តែច្រើនជូនប្រជាពលរដ្ឋកម្ពុជា។
ក្នុងពិធីបើកសម្ពោធ និងបើកបរសាកល្បងរថយន្ត GTV រថយន្តជាតិដំបូងគេបង្អស់របស់កម្ពុជា ឧកញ៉ា តែ តាំងប៉ បានបន្តថា រថយន្ត GTV រថយន្តជាតិដំបូងគេបង្អស់របស់កម្ពុជា ដំឡើង និងផលិតដោយក្រុមហ៊ុន GTV MOTOR ដែល«GTV ជាម៉ាកយីហោរថយន្តផ្ទាល់ខ្លួនដំបូងគេបង្អស់របស់កម្ពុជា គឺបានរួមចំណែកយ៉ាងធំធេងនៅក្នុងគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយផលិតផលសម្រេចនាំចូលពីបរទេស» ក្នុងនោះ ក្រុមហ៊ុន GTV MOTOR ក៏បានរួមចំណែកយ៉ាងធំធេងនៅក្នុងគោលនយោបាយនេះ និងងាកមកផលិតជាផលិតផលជាតិរបស់ខ្លួនវិញ។
ក្នុងពិធីបើកសម្ពោធ និងបើកបរសាកល្បងរថយន្ត GTV នេះឧកញ៉ា តែ តាំងប៉ បានមានបញ្ជាក់ថា ក្នុងនាមលោកឧកញ៉ាជាប្រធាន FASMEC គាំទ្រវត្តមានរបស់ក្រុមហ៊ុន GTV MOTOR ដែលបានជួយដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការបង្កើតការងារ និងបានកាត់បន្ថយការចំណាកស្រុកទៀតផងដែរ៕
នាំមកជូនដោយ