SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា ទទួលបានទេសចរជាង ៣,៥លាននាក់ ក្នុងនោះភ្ញៀវអន្តរជាតិជាង ៤,៧ម៉ឺននាក់ មកកម្សាន្តចូលឆ្នាំសាកល


កម្ពុជា ទទួលបានទេសចរជាង ៣,៥លាននាក់ ក្នុងនោះភ្ញៀវអន្តរជាតិជាង ៤,៧ម៉ឺននាក់ មកកម្សាន្តចូលឆ្នាំសាកល
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-02

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-02

គិត បុប្ផា

A+ A-

ភ្នំពេញ៖ កម្ពុជា មានភ្ញៀវទេសចរមកដើរកម្សាន្ត នាឱកាសទិវាចូលឆ្នាំសាកលសរុបចំនួន ៣ ៥៣៥ ៣២៥នាក់ ដែលក្នុងនោះទេសចរជាតិមាន ៣ ៤៨៨ ០៦៥ នាក់ ខណៈដែលទេសចរអន្តរជាតិមានចំនួន ៤៧ ២៦០នាក់។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។

ទេសចរជាង ៣,៥លាននាក់នេះ បានទៅកម្សាន្តនៅរាជធានីភ្នំពេញចំនួន ១,៥៧៣,៤៧៩នាក់, ខេត្តព្រះសីហនុ ៤២២,៨២៩នាក់, ខេត្តសៀមរាប ៣៣៣,៦៦០នាក់, ខេត្តបាត់ដំបង ៣២៤,៧៦០នាក់, ខេត្តកំពត ២២៧,៩៧៦នាក់, ខេត្តកែប ១២៧,៥៨១នាក់, ខេត្តកំពង់ចាម ១០៦,៦៦២នាក់, ខេត្តកំពង់ស្ពឺ ៩៤,៣០០នាក់, ខេត្តកោះកុងទទួលបានទេសចរសរុបចំនួន ៩២,៤៨៧នាក់ និងខេត្តត្បូងឃ្មុំ ៣៨,០០០នាក់។

ចំណែកខេត្តបន្ទាយមានជ័យវិញ មានភ្ញៀវចំនួន ៣៥,៤១៥នាក់, ខេត្តកំពង់ឆ្នាំង ៣១,២៨៧នាក់, ខេត្តឧត្តរមានជ័យ ២៨,៥៤២នាក់, ខេត្តមណ្ឌលគិរី ២១,៤៣៤នាក់, ខេត្តកំពង់ធំ ១៨,០១៥នាក់, ខេត្តពោធិ៍សាត់ ១៥,៥៨០នាក់, ខេត្តតាកែវ ១៤,០៤៥នាក់, ខេត្តស្ទឹងត្រែង ៩,៤៧៥នាក់, ខេត្តរតនគិរី ៥,៥៦៨នាក់, ខេត្តស្វាយរៀង ៤,៣៦៩នាក់, ខេត្តព្រះវិហារ ៣,០៨៧នាក់, ខេត្តកណ្តាល ២,៤៨៧នាក់, ខេត្តប៉ៃលិន ២,២៦៧នាក់, ខេត្តព្រៃវែង ១,០៣៨នាក់ និងខេត្តក្រចេះមានភ្ញៀវចំនួន ៩៨២នាក់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី