SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-ហ្វីលីពីន ពិភាក្សាជំរុញការអនុវត្តលើវិស័យពាណិជ្ជកម្ម វិនិយោគ កសិកម្ម និងទេសចរណ៍ តាមរយៈ MoU ដែលមានស្រាប់


កម្ពុជា-ហ្វីលីពីន ពិភាក្សាជំរុញការអនុវត្តលើវិស័យពាណិជ្ជកម្ម វិនិយោគ កសិកម្ម និងទេសចរណ៍ តាមរយៈ MoU ដែលមានស្រាប់
ពាណិជ្ជកម្ម

2025-06-24

ឃី ភារៈ

ពាណិជ្ជកម្ម

2025-06-24

ឃី ភារៈ

A+ A-

ភ្នំពេញ៖ ឯកឧត្តម ស៊ិន សារៀម ឯកអគ្គរាជទូតកម្ពុជាប្រចាំហ្វីលីពីន និងឯកឧត្តម Enrique A. Manalo រដ្ឋមន្ត្រីការបរទេសហ្វីលីពីន បានពិភាក្សាជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិស័យពាណិជ្ជកម្ម វិនិយោគ កសិកម្ម ទេសចរណ៍ និងកម្លាំងពលកម្ម តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា (MoU) មានស្រាប់ដែលបានចុះហត្ថលេខាសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងអំឡុងទស្សនកិច្ចផ្លូវការនៅហ្វីលីពីន កាលពីខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងកិច្ចពិភាក្សាកាលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងការបរទេសហ្វីលីពីន ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការពន្លឿនការបញ្ចប់ដំណើរការចរចាលើឯកសារអនុស្សរណៈនៃការយោគយល់គ្នា (MoU) រួមមានវិស័យអប់រំថ្នាក់ឧត្តមសិក្សា សុខុមាលភាពនិងការងាររបស់ពលករចំណាកស្រុក និងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។

ឯកសារទាំងនេះ គ្រោងចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីននៅកម្ពុជានាចុងឆ្នាំ២០២៥នេះ។ បន្ថែមលើនេះ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈក្នុងការបង្កើនការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសហ្វីលីពីន នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី