2023-12-18
SME News
2023-12-18
SME News
ភ្នំពេញ៖ នាយកក្រុមហ៊ុន PFI របស់ជប៉ុន សម្លឹងឃើញសក្តានុពលអាជីវកម្មនៅក្នុងប្រទេសកម្ពុជា និងបង្ហាញបំណងពង្រីកការវិនិយោគរបស់ខ្លួន មកកាន់ប្រទេសកម្ពុជា ដោយផ្តោតលើវិស័យកសិកម្មជាគោល។ ក្នុងជំនួបជាមួយនឹងលោក គីម មូចូ នាយកក្រុមហ៊ុន PFI កាលពីថ្ងៃទី១៦ ធ្នូ សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍នូវការបង្ហាញគម្រោងវិនិយោគរបស់ក្រុមហ៊ុនមកប្រទេសកម្ពុជា នាពេលខាងមុខ ដែលនឹងផ្តល់ប្រយោជន៍ផ្ទាល់ដល់ប្រជាកសិករ។
ក្នុងជំនួបពិភាក្សាការងារជាមួយនឹងនាយកក្រុមហ៊ុន Pharma Foods International Co., Ltd. (PFI) នាឱកាសដែលសម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន លោក គីម មូចូ បានបង្ហាញពីសកម្មភាពនៃខ្សែច្រវាក់ផលិតកម្មជាច្រើនរបស់ក្រុមហ៊ុន។ ខ្សែច្រវាក់ផលិតផលរបស់ក្រុមហ៊ុន PFI សុទ្ធតែផលិតចេញពីស៊ុតមាន់ដែលរួមមាន សម្លៀកបំពាក់, គ្រឿងសម្អាង, គ្រឿងឧបភោគ-បរិភោគ ជាដើម។
លោក គីម មូចូ នាយកក្រុមហ៊ុន PFI ក៏បានប្រាប់សម្តេចធិបតីដែរ ថា ក្រុមហ៊ុនបានសម្លឹងមើលឃើញពីសក្តានុពលអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ជាពិសេសវិស័យកសិកម្ម ដែលក្រុមហ៊ុនរបស់លោកមានបំណងពង្រីកការវិនិយោគមកកាន់ប្រទេសកម្ពុជា នាពេលខាងមុខផងដែរ។
ក្នុងជំនួបនេះក្រុមហ៊ុនឯកជន PFI របស់ជប៉ុន នាទីក្រុងតូក្យូ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន PFI ដែលប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបក្នុងការផលិត ផលិតផលចេញពីស៊ុតមាន់។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍និងលើកទឹកចិត្តដល់ក្រុមហ៊ុនចំពោះគម្រោងបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដោយនាំយកបច្ចេកវិទ្យានេះទៅជាមួយ ដើម្បីជាការផ្តល់អត្ថប្រយោជន៍ផ្ទាល់ដល់ប្រជាកសិករកម្ពុជា។
សម្តេចធិបតី បានគូសបញ្ជាក់នៅក្នុងជំនួបជាមួយនឹងនាយកក្រុមហ៊ុន PFI ថា ការច្នៃប្រឌិតបង្កើតបច្ចេកវិទ្យាថ្មីៗបែបនេះ គឺជាការកាលានុវត្តភាពដ៏ចាំបាច់ក្នុងការធានាបាននូវសមត្ថភាពក្នុងការប្រកួតប្រជែងរបស់កម្ពុជា ផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី