SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលា«បង្កើនចំណេះដឹងពាណិជ្ជកម្ម និងនីតិវិធីគយនាំចេញ» ដល់ SMEs នៅថ្ងៃទី១៨ ធ្នូខាងមុខ


ក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលា«បង្កើនចំណេះដឹងពាណិជ្ជកម្ម និងនីតិវិធីគយនាំចេញ» ដល់ SMEs នៅថ្ងៃទី១៨ ធ្នូខាងមុខ
ពាណិជ្ជកម្ម

2024-12-10

គិត បុប្ផា

ពាណិជ្ជកម្ម

2024-12-10

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការជាមួយគម្រោងពាណិជ្ជកម្មក្នុងតំបន់សម្រាប់ការអភិវឌ្ឍ (RT4D) នឹងរៀបចំសិក្ខាសាលាស្ដីពី «កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ឆ្នាំ២០២៤»។ សិក្ខាសាលានេះ មានគោលបំណងបង្កើនការយល់ដឹងរបស់វិស័យឯកជន ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម (SMEs) ពីអត្ថប្រយោជន៍ពាណិជ្ជកម្ម នីតិវិធីគយ វិធានដើមកំណើត និងរបាំងបច្ចេកទេសពាណិជ្ជកម្មរបស់ RCEP។

ដើម្បីគាំទ្រដល់ការប្រើប្រាស់កិច្ចព្រមព្រៀង RCEP របស់កម្ពុជា ប្រកបដោយប្រសិទ្ធភាព សិក្ខាសាលានេះ នឹងផ្ដល់អាទិភាពដល់ក្រុមហ៊ុននាំចេញ និងគ្រោងនឹងនាំចេញ ដោយផ្ដោតសំខាន់លើវិស័យកសិកម្ម កសិឧស្សាហកម្ម និងកសិឧស្សាហកម្មធុនស្រាល។ ដោយឡែក ម្ចាស់អាជីវកម្មជាស្ត្រី ឬជាជនមានពិការភាព ត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យចូលរួមផងដែរ។

សិក្ខាសាលាខាងលើ នឹងរៀបចំឡើង នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច ដោយក្នុងនោះសិក្ខាកាម ដែលចង់ពង្រីកទីផ្សារពាណិជ្ជកម្ម និងការនាំចេញទៅក្រៅប្រទេស ស្ថិតក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀង RCEP នឹងទទួលបានពិសោធជាក់ស្ដែងក្នុងការនាំចេញពីអ្នកជំនាញ។ ចំពោះម្ចាស់អាជីវកម្ម ដែលមានបំណងចូលរួមក្នុងសិក្ខាខាងលើ អាចចុះឈ្មោះតាមរយៈតំណភ្ជាប់៖ https://shorturl.at/F6xjk ត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី