2024-08-24
លន់ ចាន់ធូ
2024-08-24
លន់ ចាន់ធូ
ភ្នំពេញ៖ ប្រទេសនេប៉ាល់ ចង់ស្វែងយល់ពីយុទ្ធសាស្ត្ររបស់កម្ពុជាក្នុងការអភិវឌ្ឍ និងលើកទឹកចិត្តដល់អ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យឈានចូលក្នុងសេដ្ឋកិច្ចផ្លូវការ។ ការចង់ស្វែងយល់ពីយុទ្ធសាស្ត្ររបស់កម្ពុជានេះ គណៈប្រតិភូរដ្ឋាភិបាលនេប៉ាល់ បានបញ្ជាក់ថា ដោយសារប្រទេសនេប៉ាល់កំពុងប្រឈមនឹងបញ្ហាស្រដៀងគ្នានឹងកម្ពុជាលើសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ក្នុងជំនួបនាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គណៈប្រតិភូរដ្ឋាភិបាលនេប៉ាល់ បានលើកឡើងថា ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងផ្តល់ជាបច្ច័យក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា-នេប៉ាល់។
ឯកឧត្តម ហែម វណ្ណឌី ក៏បានបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រ និងលើកទឹកចិត្តឱ្យអង្គភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចឈានចូលក្នុងប្រព័ន្ធបាន ដែលអង្គភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺមានចំនួនច្រើនលើសលុបនៅក្នុងប្រទេសទាំងពីរ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានបញ្ជាក់អំពីសារសំខាន់នៃទិន្នន័យអត្តសញ្ញាណ ព្រមទាំងការទំនាក់ទំនង និងការផ្តល់ព័តមានច្បាស់លាស់ជាមួយភាគីពាក់ព័ន្ធ ដើម្បីធានាបាននូវការអនុវត្តប្រកបដោយជោគជ័យ។
យោងតាមក្រសួងឧស្សាហកម្ម គណៈប្រតិភូនេប៉ាល់ បានបង្ហាញចំណាប់អារម្មណ៍ចំពោះវិធីសាស្រ្តរបស់កម្ពុជា ក្នុងការសម្របសម្រួលផ្ទៃក្នុងរដ្ឋាភិបាល និងការអភិវឌ្ឍថ្នាលបច្ចេកវិទ្យាឌីជីថលដើម្បីចុះឈ្មោះវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី