SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សហគ្រិនខ្មែរ រៀបចំកម្មវិធីប្រកួតពានរង្វាន់ «សហគ្រិនខ្មែរ ធុរកិច្ចបង្កើតថ្មី ឆ្នាំ២០២៤»


សហគ្រិនខ្មែរ រៀបចំកម្មវិធីប្រកួតពានរង្វាន់ «សហគ្រិនខ្មែរ ធុរកិច្ចបង្កើតថ្មី ឆ្នាំ២០២៤»
A+ A-

ភ្នំពេញ៖ សហគ្រិនខ្មែរ (Khmer Enterprise) នឹងរៀបចំកម្មវិធីប្រកួតពានរង្វាន់ «សហគ្រិនខ្មែរ ធុរកិច្ចបង្កើតថ្មី ឆ្នាំ២០២៤» ដើម្បីលើកកម្ពស់វប្បធម៌សហគ្រិនភាព និងធ្វើឱ្យបណ្តាញទំនាក់ទំនងរបស់តួអង្គសកម្មក្នុងប្រព័ន្ធអេកូឡូស៊ីប្រសើរឡើង ពិសេសផ្ដល់ការគាំទ្រដល់ធុរកិច្ចបង្កើតថ្មី ដែលមកពីគ្រប់វិស័យនៅទូទាំងប្រទេសកម្ពុជា។

បើតាមការចុះផ្សាយរបស់សហគ្រិនខ្មែរ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ លក្ខខណ្ឌនៃការចូលរួមប្រកួត រួមមាន៖ ត្រូវមានសញ្ជាតិខ្មែរ, ជាស្ថាបនិក ឬសហស្ថាបនិក ឬប្រធានគ្រប់គ្រង (ត្រូវភ្ជាប់ជាមួយលិខិតបញ្ជាក់ផ្ទេរសិទ្ធ ករណីអ្នកចូលរួមមិនមែនជាស្ថាបនិក ឬសហស្ថាបនិក), ជាអាជីវកម្មបង្កើតក្នុងស្រុក ដែលមានអាយុកាលចាប់ពី ៤ឆ្នាំឡើងទៅ, មានពេលវេលាគ្រប់គ្រាន់ចូលរួមវគ្គត្រៀមខ្លួនក្នុងការប្រកួត, ជាអាជីវកម្មដែលមាន Product Prototype, អាជីវកម្មដែលមិនមានការពាក់ព័ន្ធជាមួយនឹងគណៈកម្មការវាយតម្លៃ ឬអ្នករៀបចំកម្មវិធី និងត្រូវមានការតាំងចិត្តខ្ពស់ និងសុក្រឹតភាព។

ចំពោះអត្ថប្រយោជន៍ ដែលម្ចាស់ធុរកិច្ចទទួលបានពីកម្មវិធីនេះ មានដូចជា ឱកាសចូលរួមវគ្គត្រៀមខ្លួនប្រកួតដើម្បីពង្រឹងអាជីវកម្ម, ឱកាសបង្ហាញផលិតផល ឬសេវាកម្ម, បង្កើនដែគូសហការអាជីវកម្ម, ក្លាយជាសមាជិកនៃបណ្តាញសហគ្រិនខ្មែរ និងអាចឈ្នះប្រាក់រង្វាន់សរុបប្រមាណ ៨០លានរៀល ទៅតាមជ័យលាភីដែលម្ចាស់ធុរកិច្ចទទួលបាន។

ម្ចាស់ធុរកិច្ចបង្កើតថ្មី ដែលមានបំណងចូលរួមប្រកួតពានរង្វាន់ខាងលើនេះ អាចដាក់ពាក្យតាមរយៈតំណភ្ជាប់ https://forms.gle/PAXJa74g8q2g4WPm7 ត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤។ ចំពោះកាលបរិច្ឆេទវគ្គត្រៀមខ្លួនក្នុងការប្រកួតជម្រុះ គឺនៅថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤, វគ្គប្រកួតជម្រុះ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤, ថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២៤ គឺវគ្គត្រៀមខ្លួនក្នុងការប្រកួតផ្តាច់ព្រ័ត្រ និងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ វគ្គប្រកួតផ្ដាច់ព្រ័ត្រ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី