SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

២ខែដើមឆ្នាំ២០២៤ កម្ពុជា សម្រេចបានការនាំចេញអង្ករជាង៩០ពាន់តោន ស្មើនឹងជាង៦៥លានដុល្លារ


២ខែដើមឆ្នាំ២០២៤ កម្ពុជា សម្រេចបានការនាំចេញអង្ករជាង៩០ពាន់តោន ស្មើនឹងជាង៦៥លានដុល្លារ
សង្គមជាតិ-សេដ្ឋកិច្ច

2024-03-09

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-03-09

ទូច សូរិយា

A+ A-

ភ្នំពេញ៖ រយៈពេល ២ខែដើមឆ្នាំ២០២៤ កម្ពុជា សម្រេចបានការនាំចេញអង្ករ ៩០ ១៥៣តោន ដែលមានទំហំទឹកប្រាក់ ៦៥,៤៨លានដុល្លារ ទៅកាន់គោលដៅចំនួន៥០ តាមរយៈក្រុមហ៊ុនចំនួន ៤០ក្រុមហ៊ុន។ នេះបើតាមការចុះផ្សាយរបស់សហព័ន្ធស្រូវអង្ករកម្ពុជានាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤។  

គោលដៅចំនួន៥០ ដែលកម្ពុជានាំចេញអង្ករនោះ រួមមាន៖ ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន២២ នាំចេញបាន ៥១ ៣៣៣តោន មានទឹកប្រាក់់ ៣៨,៣៧លានដុល្លារ, ប្រទេសជាសមាជិកអាស៊ានមានចំនួន៥ នាំចេញបាន ១៨ ៧៥៣តោន មានទំហំទឹកប្រាក់ ១៣,៣៦លានដុល្លារ, ទៅកាន់ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តចំនួន ១១ ០៨៣តោន ទទួលបានទឹកប្រាក់ ៦,៨១លានដុល្លារ និងទៅកាន់១៣ ប្រទេសផ្សេងៗទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ា មានចំនួន ៨ ៩៨៤តោន មានទឹកប្រាក់ ៦,៩០លានដុល្លារ។

សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា ប្រភេទអង្ករដែលកម្ពុជានាំចេញ មានដូចជា៖ អង្ករក្រអូបគ្រប់ប្រភេទមាន ៨៤,៧២%, អង្ករសគ្រាប់វែងមានចំនួន ១១,៥៣%, អង្ករចំហ៊ុយមាន ២,១៧% និងអង្ករសរីរាង្គមាន ១,៧០%។ ទន្ទឹមនឹងនេះ កម្ពុជា ក៏បាននាំចេញស្រូវទៅកាន់ប្រទេសជិតខាងចំនួន ១ ៣៦៨ ៣២២តោន ដែលមានទឹកប្រាក់ ៣៩៥,៧២លានដុល្លារ ក្នុងនោះ ចំនួន ៦៥%ឆ្លងកាត់ការស្នើសុំបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី