SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីឧស្សាហកម្ម ជំរុញឱ្យ SMEs ចាប់យកបច្ចេកវិទ្យាថ្មីៗ និងពង្រឹងស្តង់ដារផលិតផល ដើម្បីអាចប្រកួតប្រជែងលើទីផ្សារក្នុង និងក្រៅស្រុក


រដ្ឋមន្ត្រីឧស្សាហកម្ម ជំរុញឱ្យ SMEs ចាប់យកបច្ចេកវិទ្យាថ្មីៗ និងពង្រឹងស្តង់ដារផលិតផល ដើម្បីអាចប្រកួតប្រជែងលើទីផ្សារក្នុង និងក្រៅស្រុក
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានជំរុញឱ្យសហគ្រាសធុនតូច និងមធ្យម (SMEs) ចាប់យកបច្ចេកវិទ្យាថ្មីៗ, មានលទ្ធភាពទទួលបានជំនាញបច្ចេកទេស និងសេវាកម្មហិរញ្ញវត្ថុផ្លូវការ។ ជាមួយនេះ ឯកឧត្តម ហែម វណ្ណឌី ក៏បានឱ្យ SMEs ពង្រឹងស្តង់ដារគុណភាពផលិតផល ដើម្បីអាចប្រកួតប្រជែងនៅលើទីផ្សារក្នុងស្រុក និងអន្តរជាតិ។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលសហគ្រិនខ្មែរ លើកទី១៦ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ សហគ្រិនខ្មែរ បានបង្ហាញពីផែនការយុទ្ធសាស្រ្តថ្មីៗ ដែលលើកកម្ពស់ដល់សហគ្រិនភាពទូទាំងប្រទេស ដោយផ្តោតលើវិស័យគន្លឹះចំនួន ៤រួមមាន៖ វិស័យសេវាកម្ម កសិកម្ម បច្ចេកវិទ្យា និងកម្មន្តសាល។ ផែនការយុទ្ធសាស្រ្តថ្មីៗនេះ គឺសម្រាប់អនុវត្តកម្មវិធីស្នូល និងរំលេចគម្រោងគាំទ្រនានាដែលស្របនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា សហគ្រិនខ្មែរ បានសម្រេចវឌ្ឍនភាពយ៉ាងល្អសម្រាប់ឆមាសទី១ នៃឆ្នាំ២០២៤ ហើយនឹងមានបេសកកម្មសំខាន់ៗជាច្រើនទៀតនាពេលខាងមុខ។ ក្រុមប្រឹក្សាបរធនបាល បានសម្រេចគាំទ្រឱ្យសហគ្រិនខ្មែរបន្ដអនុវត្តផែនការឆ្នាំ២០២៤ ដែលផ្តោតលើគំនិតផ្តួចផ្តើមសំខាន់ៗដូចជា៖ ការពង្រីកកម្មវិធីគាំទ្រសហគ្រិនភាព, ការលើកកម្ពស់ភាពប្រកួតប្រជែងទីផ្សារ, ការលើកទឹកចិត្ត SMEs ឱ្យចាប់យកបច្ចេកវិទ្យា និងបន្ដលើកកម្ពស់វប្បធម៌សហគ្រិនភាពនៅកម្ពុជាឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។

គួរបញ្ជាក់ថា សហគ្រិនខ្មែរ គឺជាបរធនបាលរបស់រាជរដ្ឋាភិបាល ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា និងកំពុងផ្តល់ធនធាន ការបណ្តុះបណ្តាល និងការគាំទ្រផ្សេងៗ ដែលផ្តល់ភាពអង់អាចដល់សហគ្រិនក្នុងស្រុក ឱ្យក្លាយទៅជាអាជីវកម្មសក្តានុពល និងការពង្រីកប្រតិបត្តិការអាជីវកម្ម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី