2025-02-10
ទូច សូរិយា
2025-02-10
ទូច សូរិយា
ភ្នំពេញ៖ ល្បិចបោកបញ្ឆោតអូសទាញរបស់ឧក្រិដ្ឋជន ឱ្យសាធារណជនចូលរួមក្លាយជាជនល្មើសកណ្ដាល (Money Mule) ដោយមិនដឹងខ្លួនមាន ការជ្រៀតចូលប្រព័ន្ធធនាគាររបស់ជនរងគ្រោះណាមួយដើម្បីលួចផ្ទេរប្រាក់ចេញ, ការជ្រៀតចូលសារអេឡិចត្រូនិកបន្លំផ្ទេរប្រាក់, ការឆបោកប្រាក់ពីនរណាម្នាក់, ការគម្រាមទារប្រាក់ ឬអំពើល្មើសផ្សេងៗ។
ក្រុមការងារ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានបញ្ជាក់ការប្រើប្រាស់ការអូសទាញ ដូចជា៖ ១.ឧក្រិដ្ឋជន ឬជនខិលខូច បានប្រព្រឹត្តអំពើល្មើសផ្សេងៗ តួយ៉ាងដូចជា ការជ្រៀតចូលប្រព័ន្ធធនាគាររបស់ជនរងគ្រោះណាមួយដើម្បីលួចផ្ទេរប្រាក់ចេញ, ២. បន្ទាប់មកជនល្មើស នឹងទំនាក់ទំនងមកកាន់អ្នក ដោយប្រាប់ថាជួយទទួលប្រាក់ផ្ទេរពីពួកគេ ដើម្បីផ្តល់ជូនប្រាក់នោះទៅកាន់អ្នកទី៣ ឬក្នុងបំណងផ្សេងៗ ជាថ្នូរនឹងការផ្តល់ជូនអ្នកវិញនូវកម្រៃពីសេវាក្នុងការទទួលនិងដកប្រាក់។
៣. បន្ទាប់ពីអ្នកព្រមព្រៀង ឧក្រិដ្ឋជន ឬជនខិលខូច នឹងឱ្យអ្នកផ្តល់ព័ត៌មានគណនីធនាគារ ឬគណនីកម្មវិធីផ្ទេរប្រាក់ (Bank / Payment Account) ដើម្បីផ្ទេរប្រាក់នោះចូលក្នុងគណនីរបស់អ្នក និង៤. បន្ទាប់ពីប្រាក់ដែលទទួលបានពីបទល្មើសនោះបានផ្ទេរចូលក្នុងគណនីធនាគារ ឬគណនីកម្មវិធីផ្ទេរប្រាក់ (Bank / Payment Account)របស់អ្នក ឧក្រិដ្ឋជន ឬជនខិលខូច នឹងណែនាំអ្នកឱ្យផ្ទេរប្រាក់នោះបន្តតាមប្រព័ន្ធធនាគារ ឬតាមរយៈ Bitcoin ឬដកប្រាក់ជូនពួកគេផ្ទាល់។ ជាលទ្ធផល អ្នកនឹងត្រូវក្លាយខ្លួនជាជនល្មើស ឬជនពាក់ព័ន្ធកណ្តាល (Money Mule) ដែលត្រូវសមត្ថកិច្ចកោះហៅ ឬចាប់ខ្លួន ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់ ពាក់ព័ន្ធនឹងការផ្សំគំនិត ឬការចូលរួមក្នុងអំពើល្មើសទាំងនោះ ឬអាចពាក់ព័ន្ធនឹងករណីប្រតិបត្តិការសម្អាតប្រាក់ (Money laundering) ផងដែរ៕
នាំមកជូនដោយ