SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋាភិបាល ប្រមូលពន្ធបានជិត២ពាន់លានដុល្លារ ក្នុងឆមាសទី១ នៃឆ្នាំ២០២៤


រដ្ឋាភិបាល ប្រមូលពន្ធបានជិត២ពាន់លានដុល្លារ ក្នុងឆមាសទី១ នៃឆ្នាំ២០២៤
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-29

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-29

ទូច សូរិយា

A+ A-

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពីពន្ធអាករបានប្រមាណ ១ ៩១៧,៩៦លានដុល្លារ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤ ស្មើនឹង ៤៦,០៦% នៃផែនការកំណត់។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ក្នុងខែមិថុនា ប្រមូលពន្ធអាករបានចំនួន ១០០៥,៧៥ ប៊ីលានរៀល ឬប្រមាណជា ២៤៨,៣៣ លានដុល្លារ ស្មើនឹងជិត ៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ។

ឯកឧត្តម គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ក្នុងរយៈពេល ៦ខែនេះ ពន្ធដារ បានចុះបញ្ជីសហគ្រាសជោគជ័យចំនួន ៥ ១៤៤ សហគ្រាស ដែលក្នុងនោះតាមថ្នាលមានចំនួន ៤ ៧៨៤ សហគ្រាស និងផ្តល់សេវាគាំទ្រអេឡិចត្រូនិក e-Tax Service បានចំនួន ១៨ ៥៣៥ករណី។ ក្នុងរយៈពេល ៦ខែនេះដដែល កម្ពុជា បានកំពុងអនុវត្ថកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា ជាមួយរដ្ឋបាលសារពើពន្ធចំនួន១១ រួមមានរដ្ឋបាលសារពើពន្ធ៖ ថៃ, សិង្ហបុរី, ព្រុយណេ, ចិន, វៀតណាម, ហុងកុង, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, កូរ៉េ, ម៉ាកាវ និងតួកគី។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ នេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា អគ្គនាយកដ្ឋានពន្ធដារ គួរបន្តពង្រឹងការផ្សព្វផ្សាយ និងការអនុវត្តប្រកបដោយការយកចិត្តទុកដាក់នូវវិធានការលើកទឹកចិត្តនិងសម្រួលផ្នែកពន្ធដារជូនវិស័យឯកជននាពេលកន្លងមក និងក្នុងក្របខ័ណ្ឌវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី