2024-05-06
ទូច សូរិយា
2024-05-06
ទូច សូរិយា
ភ្នំពេញ៖ ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤ កម្ពុជា មានទុនវិនិយោគសរុបនៃវិស័យឧស្សាហកម្មជាង ១៩ ០៦១,៣ លានដុល្លារ នឹងមានការកើនឡើង ១៣,៥៥% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្តតូយ៉ូតា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។
ក្នុងពិធីសម្ពោធនេះ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា កំណើននៃការវិនិយោគរបស់ក្រុមហ៊ុនជប៉ុនបច្ចុប្បន្ន មានរោងចក្រចំនួន៨១ កំពុងដំណើរការ មានការកើនឡើង២,៥៣% ធៀបនឹងឆ្នាំ២០២៣។ ឯកឧត្តម បានបន្តថា ការសម្ពោធដាក់ឱ្យដំណើរការរោងចក្រនេះ នឹងក្លាយជាកម្លាំងនៃការទាក់ទាញ វិនិយោគិនបរទេសមកកម្ពុជា ហើយចំពោះ រោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតានេះ ជាសមិទ្ធផលថ្មីមួយទៀត ក្នុងដំណើរអភិវឌ្ឍន៍ឧស្សាហកម្មរថយន្តរបស់កម្ពុជា ដែលបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចការបង្កើតការងារ និងវឌ្ឍនភាពផ្នែកបច្ចេកវិទ្យា។
លោក Kashitani ICHIRO ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Toyota Tsusho Corporation បានលើកឡើងថា៖ «ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនរបស់យើងបានបោះជំហានរួមគ្នានឹងរដ្ឋាភិបាលកម្ពុជា ដោយបានពង្រីក និងបង្កើនសកម្មភាពអាជីវកម្ម ដើម្បីរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មរបស់កម្ពុជា។ ក្រុមហ៊ុន នឹងបន្តជំរុញអាជីវកម្មរបស់ខ្លួនមិនត្រឹមតែការផលិតយានយន្តប៉ុណ្ណោះទេ តែក៏នឹងផ្តោតលើការបណ្តុះបណ្តាល និងការអប់រំក្នុងវិស័យយានយន្ត តាមរយៈការបង្កើត សាលាបណ្ដុះបណ្ដាលតូយ៉ូតា (Toyota Academy) តបតាមការណែនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីផងដែរ»។
ឯកឧត្តម ហែម វណ្ណឌី ក៏បានបញ្ជាក់ថា រោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតាថ្មីនេះ ប្រើទុនវិនិយោគ ៣៦,៧៨១លានដុល្លារ អាចផ្តល់ការងារចំនួន១៥០កន្លែង និងមានសមត្ថភាពផ្គុំ និងដំឡើងរថយន្តចំនួន ១ ៣២០គ្រឿង ដែលផ្តោតលើរថយន្តតូយ៉ូតាពីរប្រភេទគឺ Toyota FORTUNER និង Toyota HILUX ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី