2024-04-13
គិត បុប្ផា
2024-04-13
គិត បុប្ផា
ភ្នំពេញ៖ «ព្រះភូមិ» គឺជាទេវតាមួយអង្គ ដែលនៅចាំមើលថែរក្សាម្ចាស់ផ្ទះ។ ដូច្នេះ ការដាក់តាំងព្រះភូមិ គឺ ចាំបាច់ត្រូវមានគោលការណ៍ច្បាស់លាស់ទើបនាំនូវសិរីសួស្តីមកឱ្យម្ចាស់ផ្ទះ។ ក្នុងតម្រាហុងស៊ុយបានឱ្យដឹងថា ការដាក់តាំងព្រះភូមិ គឺត្រូវដាក់នៅទិសអមង្គលរបស់ម្ចាស់ផ្ទះឯកម្ពស់វាស់ពីផ្ទៃរាប ទៅដល់បាតលើនៃរាន (កន្លែងដាក់របស់របរថ្វាយទេវតា)។
ត្រូវដាក់តាំងព្រះភូមិឱ្យកម្ពស់ស្មើភ្នែករបស់ម្ចាស់ផ្ទះ ចំពោះទិសបែរមុខរបស់ព្រះភូមិវិញ តម្រាបានបញ្ញត្តិទុកថាត្រូវដាក់ទៅទិសមង្គលទាំងបីទិស ដែលមានទិសខាងបូព៌ា (ទិសខាងកើត) ទិសឦសាន (ខាងកើតឆៀងខាងជើង) និងទិសឧត្តរ (ខាងជើង) និងត្រូវដាក់តាមទីតាំង រួមមាន៖ បើផ្ទះបែរមុខទៅទិសខាងកើត គួរយកសាលព្រះភូមិទុកនៅទិសអាគ្នេយ៍(ខាងកើតឆៀងខាងត្បូង) បែរមុខសាលព្រះភូមិទៅទិសខាងជើង និងបើផ្ទះបែរមុខទៅទិសខាងលិច គួរយកសាលព្រះភូមិទុកនៅទិសពាយ័ព្យ (ខាងលិច ឆៀងខាងជើង) ហើយបែរមុខសាលព្រះភូមិទៅទិសខាងជើង ឬទិសខាងកើត។
បើផ្ទះបែរមុខទៅទិសខាងជើង គួរយកសាលព្រះភូមិទុកនៅទិសពាយ័ព្យ (ខាងលិច ឆៀងខាងជើង ឬទុកនៅទិសឥសាន្ត (ខាងកើតឆៀងខាងជើង) បែរមុខសាលព្រះភូមិទៅទិសខាងជើង។ ដោយឡែក បើផ្ទះបែរមុខទៅទិសខាងត្បូង ត្រូវយកសាលព្រះភូមិទុកនៅទិសអាគ្នេយ៍(ខាងកើត ឆៀងខាងត្បូង) បែរមុខសាលព្រះភូមិទៅទិសខាងជើង ឬទិសខាងកើតក៏បាន។ បើផ្ទះបែរមុខទៅទិសខាងកើតឆៀងខាងជើងវិញ គួរយកសាលព្រះភូមិទុកនៅទិសបូព៌ា(ខាងកើត) បែរមុខសាលព្រះភូមិទៅទិសខាងជើង ឬយកសាលទុកនៅមុំផ្ទះទិសខាងជើងបែរមុខសាលព្រះភូមិទៅទិសខាងកើតក៏បាន។
ប្រសិនបើផ្ទះបែរមុខទៅទិសខាងលិចឆៀងខាងជើង គួរយកសាលព្រះភូមិទុកនៅទិសឧត្តរ (ខាងជើង) មុំរបស់ផ្ទះឬយកសាលទុកនៅមុំផ្ទះទិសខាងលិចបែរមុខសាលព្រះភូមិទៅទិសខាងជើងដោយត្រង់។
បើផ្ទះបែរមុខទៅទិសខាងកើតឆៀងខាងត្បូងគួរយកសាលព្រះភូមិទុកនៅទិសបូព៌ា (ខាងកើត) មុំរបស់ផ្ទះ បែរមុខសាលព្រះភូមិទៅទិសឥសាន្ត(ខាងកើតឆៀងខាងជើង) និងផ្ទះបែរមុខទៅទិសខាងលិចឆៀងខាងត្បូង ត្រូវយកសាលព្រះភូមិទុកនៅទិសឧត្តរ(ខាងជើង) មុំរបស់ផ្ទះបែរមុខសាលព្រះភូមិទៅទិសបូព៌ា(ខាងកើត)ឬទិសឧត្តរ(ខាងជើង)។
ប្រភព៖ ដកស្រង់ពីសៀវភៅមហាសង្ក្រាន្ត ឆាំ្នរោង ឆស័ក ចុល្លសករាជ១៣៨៦ មហាសករាជ១៩៤៦ គណនានិងរៀបរៀងដោយ ឯកឧត្តម អ៊ឹម បុរិន្ទ ទីប្រឹក្សាអមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី