2024-04-23
SME News
2024-04-23
SME News
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ រៀបចំធ្វើសាមញ្ញកម្មដំណើរការចុះឈ្មោះសហគ្រាសធុនមីក្រូ សម្រាលលក្ខខណ្ឌតម្រូវ និងផ្តល់ការលើកទឹកចិត្តសម្រាប់ការចូលក្នុងប្រព័ន្ធ។
តាមក្រសួងឧស្សាហកម្ម កាលពីថ្ងៃទី១៨ មេសាកន្លងទៅ គោលដៅនៃការផ្តល់ស្ថានភាពស្របច្បាប់ដល់សហគ្រាសធុនមីក្រូនេះ ត្រូវបានឯកឧត្តម ហែម វណ្ណឌី គូសបញ្ជាក់ថា ដើម្បីផ្តល់លទ្ធភាពឱ្យសហគ្រាសធុនមីក្រូ អាចទទួលបានអត្ថប្រយោជន៍ពីកម្មវិធីជំនួយនានា ដូចជា៖ ការបណ្តុះបណ្តាលជំនាញ, លទ្ធភាពទទួលបានហិរញ្ញប្បទាន និងការគាំពារសង្គម ជាដើម។ ការផ្តល់ការគាំទ្រពីកម្មវិធីជំនួយទាំងនោះ នឹងអាចជួយឱ្យសហគ្រាសធុនមីក្រូដែលកំពុងស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានលទ្ធភាពពង្រីកប្រតិបត្តិការ និងរួមចំណែកកាន់តែច្រើនដល់ការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជា។
ក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការសម្របសម្រួលលើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកពីកិច្ចពិភាក្សាស្វែងរកវិធីគាំទ្រការចូលក្នុងប្រព័ន្ធរបស់សហគ្រាសធុនមីក្រូ ដោយផ្តោតលើការរៀបចំស្ថានភាពនីតិបុគ្គល និងអត្ថប្រយោជន៍ពាក់ព័ន្ធសម្រាប់សហគ្រាសទាំងនោះ។ ក្នុងកិច្ចប្រជុំនេះ ក៏បានបង្ហាញពីគំរូរបស់ប្រទេសបេនីន និងប្រេស៊ីល ដែលបានខិតខំអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធដោយបានផ្តល់ជាបច្ច័យដ៏សំខាន់ចំពោះសេដ្ឋកិច្ចជាតិរបស់គេផងដែរ។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ដោយយោងតាមជំរឿនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងឆ្នាំ២០២២កន្លងទៅ មានជិត ៩៣% នៃអង្គភាពសេដ្ឋកិច្ច គឺជាសហគ្រាសធុនមីក្រូ ហើយក្នុងនោះមានតែ ៦,៥% ប៉ុណ្ណោះ ដែលបានចុះបញ្ជី ដែលជាទូទៅធ្វើឡើងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី