SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រថយន្តជាង៧ម៉ឺនគ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿន ក្នុងអំឡុងពេលចូលឆ្នាំថ្មីរយៈពេល៤ថ្ងៃ


រថយន្តជាង៧ម៉ឺនគ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿន ក្នុងអំឡុងពេលចូលឆ្នាំថ្មីរយៈពេល៤ថ្ងៃ
A+ A-

ភ្នំពេញ៖ មានយានយន្តចំនួនជាង៧ម៉ឺនគ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលមានរយៈពេល៤ថ្ងៃ។ នេះបើតាមការឱ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ។

ក្នុងរយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ មេសានេះ ការធ្វើណើរនៅលើផ្លូវល្បឿនលឿនមានរហូតដល់ទៅ ៧០ ៨៨៣ គ្រឿង ដោយក្នុងនោះនៅថ្ងៃទី១ មានចំនួន ១៥ ៨៥៨ គ្រឿង, ថ្ងៃទី២ មានចំនួន ១៧ ០៦៤ គ្រឿង, ថ្ងៃទី៣ មានចំនួន ១៩ ០៤៨ គ្រឿង និងថ្ងៃទី៤ នៃពិធីបុណ្យចូលឆ្នាំថ្មីនេះ មានចំនួន ១៨ ៩១៣ គ្រឿង។

បើតាមរបាយការណ៍របស់ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ - ក្រុងព្រះសីហនុ កាលពីថ្ងៃទី១៧ មេសា ក្នុងរយៈពេលពេញមួយសប្តាហ៍ មានយានយន្តធ្វើដំណើរលើផ្លូវល្បឿនលឿនសរុបចំនួនជាង១០ម៉ឺនគ្រឿង (១០៦ ៨២២គ្រឿង) ដោយគិតចាប់ពីថ្ងៃទី០៨ ដល់ ១៤ ខែមេសា ឆ្នាំ២០២៤។

របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងចំណោមយានយន្តទាំងជាង១០ម៉ឺនគ្រឿងនេះ មានការស្វែងរកជំនួយតាមទូរស័ព្ទសង្គ្រោះ១៣៩៩ ចំនួន ២៥៣ ខ្សែ ដោយក្នុងនោះ មានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤ករណី, ស្វែងរកជំនួយចំនួន ១០០ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ១៤៩ករណីផងដែរ។

ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋអនុវត្តតាមលក្ខខណ្ឌក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿន និងគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន កុំបើកបរលើសល្បឿនកំណត់ និងកុំបើកបរបញ្ច្រាសទិសចរាចរណ៍៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី