SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ការទូទាត់ឆ្លងដែនតាមឃ្យូអរកូត កម្ពុជា-សិង្ហបុរី ដំណាក់កាលទី២ នឹងលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិក្នុងការធ្វើប្រតិបត្តិការ


ការទូទាត់ឆ្លងដែនតាមឃ្យូអរកូត កម្ពុជា-សិង្ហបុរី ដំណាក់កាលទី២ នឹងលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិក្នុងការធ្វើប្រតិបត្តិការ
ធនាគារ-ហិរញ្ញវត្ថុ

2026-03-31

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2026-03-31

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ការដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូត រវាងកម្ពុជានិងសិង្ហបុរី ដំណាក់កាលទី២៖ សិង្ហបុរីស្កេនខេអេចឃ្យូអរកូតនៅក្នុងប្រទេសកម្ពុជា នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនជាឌីជីថល ស្របតាមទស្សនវិស័យរបស់អាស៊ានក្នុងការអភិវឌ្ឍការធ្វើអន្តរប្រតិបត្តិការទូទាត់ក្នុងតំបន់។

ការដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូត កម្ពុជា-សិង្ហបុរី នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះ ក៏នឹងលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិក្នុងការធ្វើប្រតិបត្តិការទូទាត់ ដើម្បីជំរុញ និងសម្រួលសកម្មភាពពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងប្រទេសក្នុងតំបន់ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត សំដៅគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

គួរបញ្ជាក់ថា​ កម្មពិធីខាងលើនេះ គឺមានការអញ្ជើញចូលរួមពីតំណាងស្ថានទូតនៃសិង្ហបុរីប្រចាំកម្ពុជា ក្រសួងទេសចរណ៍ សមាគមសណ្ឋាគារ សមាគមភោជនីយដ្ឋាន សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជា ព្រមទាំងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៃប្រទេសកម្ពុជានិងសិង្ហបុរី សរុបប្រមាណ ១៩០ រូប៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី