2025-11-08
គិត បុប្ផា
2025-11-08
គិត បុប្ផា
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញឱ្យអ្នកវិនិយោគ និងធុរជនអន្តរជាតិ ផ្សារភ្ជាប់ទំនាក់ទំនងជាមួយស្ថាប័នសំខាន់ៗនានា ដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគសម្រាប់ពាណិជ្ជកម្មប្រកប ដោយចីរភាព និងនវានុវត្តន៍នៅក្នុងវិស័យស្រូវអង្ករកម្ពុជា។
ក្នុងឱកាសចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំកំពូលសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល បានបន្តថា សន្និសីទស្រូវអង្ករពិភពលោកឆ្នាំនេះ គឺពិតជាមានអត្ថន័យពិសេសសម្រាប់កម្ពុជា ដែលនេះមិនត្រឹមតែបង្ហាញពីភាពលេចធ្លោរបស់កម្ពុជាក្នុងសហគមន៍ស្រូវអង្ករសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះនិរន្តរភាព នវានុវត្តន៍ និងកំណើនប្រកបដោយបរិយាបន្នក្នុងការតម្រែតម្រង់អនាគតនៃផលិតកម្មស្រូវអង្ករផងដែរ។
លោកជំទាវរដ្ឋមន្ត្រីពាណិជ្ជកម្ម បានគូសបញ្ជាក់ថា កម្ពុជា នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាប្រឈមនានា ដែលនឹងអាចកើតមាននាពេលអនាគត ដូចជា៖ ភាពស្មុគស្មាញនៃបទប្បញ្ញត្តិនាំចូល អត្រាពន្ធគយខ្ពស់ និងបញ្ហាការដឹកជញ្ជូន ដែលបានរារាំងការចូលទៅកាន់ទីផ្សារថ្មី ប៉ុន្តែក្រសួងពាណិជ្ជកម្ម នៅតែបន្តដោះស្រាយបញ្ហាប្រឈមទាំងនេះ តាមរយៈការចរចាពាណិជ្ជកម្ម បរិវត្តកម្មឌីជីថល និងកិច្ចសន្ទនារវាងវិស័យរដ្ឋ និងឯកជន។
គួរបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវយុទ្ធសាស្ត្រស្តីពី ការពង្រីកទីផ្សារ និងពិពិធកម្មការនាំចេញអង្ករកម្ពុជា ឆ្នាំ២០២៥-២០៣០ ដែលនឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវ សម្រាប់ការពង្រឹងវត្តមានរបស់អង្ករកម្ពុជានៅលើឆាកអន្តរជាតិ ក្នុងគោលបំណងធ្វើពិពិធកម្មគោលដៅនាំចេញ និងបង្កើនភាពប្រកួតប្រជែង៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី