SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យពាណិជ្ជករចូលរួមពិព័រណ៍ «JHEC 2025» នៅឥណ្ឌូណេស៊ី ដើម្បីបង្កើត ទំនាក់ទំនងអាជីវកម្ម អន្តរជាតិ


ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យពាណិជ្ជករចូលរួមពិព័រណ៍ «JHEC 2025» នៅឥណ្ឌូណេស៊ី ដើម្បីបង្កើត ទំនាក់ទំនងអាជីវកម្ម អន្តរជាតិ
ពាណិជ្ជកម្ម

2025-06-30

ឃី ភារៈ

ពាណិជ្ជកម្ម

2025-06-30

ឃី ភារៈ

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យពាណិជ្ជករ និងសាធារណជន ចូលរួមពិព័រណ៍ «Jakarta Halal Expo and Conference (JHEC) 2025» ក្រោមប្រធានបទ «Unlocking Indonesia's Thriving Halal Business Landscape» នៅទីក្រុង Tangerang ប្រទេសឥណ្ឌូណេស៊ី ដើម្បីដើម្បីបង្កើតទំនាក់ទំនងក្នុងការធ្វើ អាជីវកម្មក្នុងស្រុក និងអន្តរជាតិ តាមរយៈការផ្គូផ្គងអាជីវកម្ម និងបណ្តាញពាណិជ្ជកម្មផ្សេងៗ។

តាមរយៈពិព័រណ៍ ដែលរៀបចំដោយសមាគមសហគ្រិនមូស្លីម ឥណ្ឌូណេស៊ី ជាវេទិកាហាឡាល B2B កម្រិតអន្តរជាតិនាំមុខគេនៅក្នុងប្រទេស ធ្វើឡើងចាប់ពីថ្ងៃទី២៩-៣១ ខែសីហា ឆ្នាំ២០២៥ នឹងមានការតាំងពិព័រណ៍សន្និសីទអន្តរជាតិ ការផ្គូផ្គងអាជីវកម្ម និងបណ្តាញពាណិជ្ជកម្មផ្សេងៗ ផ្តោតសំខាន់លើវិស័យចំណីអាហារនិងភេសជ្ជៈ សម្លៀកបំពាក់និងកាត់ដេរ ទេសចរណ៍ ហាឡាល សុខុមាលភាពនិងឱសថគ្រឿងសម្អាង និងសម្ភារផ្ទះបាយ។

ជាមួយគ្នានេះ ពាណិជ្ជករ និងសាធារណជន ដែលចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ +៦២ ៨១៣-៨០៦៨-៧១១៨ ឬអ៊ីម៉ែ [email protected]។ ចំពោះ ព័ត៌មានបន្ថែមទំនាក់ទំនង តាមរយៈទូរស័ព្ទលេខ +៨៥៥ ១២ ៧៧៧ ៩៥៩ / +៨៥៥ ៨៩ ៩១១ ១០១ ឬអ៊ីម៉ែ [email protected]/[email protected]។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី