2025-03-17
ឃី ភារៈ
2025-03-17
ឃី ភារៈ
ភ្នំពេញ៖ ក្រុមហ៊ុនចិន ទទួលដំឡូងមីស្ងួតពីកម្ពុជា លើកទី១ ចំនួន ៥ពាន់តោន និងចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយកម្ពុជា ដើម្បីទិញដំឡូងមីស្ងួតចំនួន ២០ម៉ឺនតោន ក្នុងឆ្នាំ២០២៥-២០២៦។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។
ការចុះកិច្ចព្រមព្រៀងខាងលើនេះ នឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាងកម្ពុជា និងចិន ព្រមទាំងជួយជំរុញការនាំចេញវិស័យដំឡូងមីរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ផងដែរ។ ក្នុងពិធីចុះ MoU នោះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ព្រមទាំងមានកិច្ចព្រមព្រៀងទិញ-លក់ដំឡូងមីស្ងួត រវាងក្រុមហ៊ុន HANG HARVEST AGRICULTURE CO., LTD និងក្រុមហ៊ុន COFCO BIO-ENERGY CO., LTD ជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ីផងដែរ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងខាងលើ ក៏មានចូលរួមពីមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី, ការិយាល័យទំនាក់ទំនងពាណិជ្ជកម្មកម្ពុជាប្រចំាទីក្រុងណាននីង, រដ្ឋាភិបាលប្រជាជនទីក្រុងប៉ីហៃ, អាជ្ញាធរពាក់ព័ន្ធទីក្រុងប៉ីហៃ, តំណាងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មនៃកម្ពុជា, ព្រមទាំងពាណិជ្ជករទិញ-លក់ដំឡូងមីចិននិងកម្ពុជា ផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី