2024-07-05
គិត បុប្ផា
2024-07-05
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើឱ្យក្រុមហ៊ុនទុយោទឹក K&K Pipe សិក្សាជម្រើសហិរញ្ញប្បទានបន្ថែម ដើម្បីផ្តល់លទ្ធភាពឱ្យប្រតិបត្តិករទឹកស្អាតឯកជនទទួលបានហិរញ្ញប្បទានកាន់តែច្រើន ដើម្បីពង្រីកបណ្តាញចែកចាយទឹកស្អាត និងសមត្ថភាពចែកចាយទឹកស្អាត។
ក្រៅពីការស្នើពាក់ព័ន្ធនឹងហិរញ្ញប្បទាននេះ ឯកឧត្តម ហែម វណ្ណឌី ក៏បានស្នើឱ្យក្រុមហ៊ុន K&K Pipe ចូលរួមសហការជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងការរៀបចំបង្កើតអង្គភាពបណ្តុះបណ្តាលមួយ តាមរយៈការគាំទ្រជាស្មារតី និងសម្ភារៈ ដើម្បីផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្គត់ផ្គង់ទឹកស្អាតឱ្យបានកាន់តែច្រើន។ ក្នុងដំណើរទស្សនកិច្ចរោងចក្រផលិតទុយោទឹក K&K Pipe កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី លើកឡើងថា K&K Pipe ជាក្រុមហ៊ុនផលិតទុយោទឹកដែលប្រកាន់ខ្ជាប់ស្តង់ដារអន្តរជាតិ កាត់បន្ថយការនាំចូល បង្កើតការងារ និងបង្កើនជំនាញបច្ចេកទេសក្នុងវិស័យទឹកស្អាត។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បន្តមានប្រសាសន៍ថា៖ «ការប្រើបំពង់ចែកចាយទឹកដែលមានគុណភាពខ្ពស់ ដូចជាបំពង់ដែលផលិតដោយក្រុមហ៊ុន K&K Pipe ប្រតិបត្តិករទឹកស្អាតសាធារណៈ និងឯកជន នឹងអាចកាត់បន្ថយអត្រាបាត់បង់ទឹក និងពង្រឹងសេវាទឹកស្អាតកាន់តែប្រសើរសម្រាប់ពលរដ្ឋ និងឧស្សាហកម្ម។ ហេតុនេះ K&K Pipe គឺជាគំរូដែលសហគ្រាសក្នុងស្រុកអាចជំរុញកំណើនសេដ្ឋកិច្ច និងនវានុវត្តន៍នៅក្នុងប្រទេសកម្ពុជា»។
តាមការចុះផ្សាយរបស់ក្រសួងឧស្សាហកម្ម ពីដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ហែម វណ្ណឌី បញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុន K&K Pipe កំពុងដំណើរការម៉ាស៊ីនស្តង់ដារ ISO ចំនួន៩ ដើម្បីផលិតទុយោទឹក សម្រាប់ផ្គត់ផ្គង់វិស័យផ្សេងៗដូចជា ទឹកស្អាត កសិកម្ម ការបូមខ្សាច់ ទូរគមនាគមន៍ និងបណ្តាញឧស្ម័ន។ ក្រុមហ៊ុន K&K Pipe មានបុគ្គលិកចំនួន ១៣៣នាក់ និងមានសមត្ថភាពផលិតទុយោប្រភេទ HDPE ទំហំចាប់ពី ២០ម.ម ដល់ ១,០០០ម.ម ប្រវែង ៥,២២៥,២២០ម៉ែត្រក្នុងមួយខែ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី