2025-01-13
ឃី ភារៈ
2025-01-13
ឃី ភារៈ
ភ្នំពេញ៖ បច្ចុប្បន្ន ការប្រើសុសវែរ Crack បានក្លាយជារឿងធម្មតា និងមានការទាញយកមកដំឡើងកាន់តែច្រើន។ សុសវែរ Crack គឺជាសកម្មភាពនៃការប្រើសុសវែរមិនស្របច្បាប់ ដែលផ្តល់ឱ្យអតិថិជនអាចចូលប្រើប្រាស់លើមុខងារជាច្រើនដូចទៅនឹងសុសវែរផ្លូវការរបស់អ្នកផលិតដោយមិនបង់ប្រាក់។ ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ ប្រាប់អំពីគ្រោះថ្នាក់ ដែលកើតចេញពីការប្រើសុសវែរ Crack ចំនួន៦ចំណុច ដូចខាងក្រោម៖
ទី១. ផ្លូវច្បាប់៖ ការប្រើសុសវែរ Crack គឺជាការរំលោភទៅលើកម្មសិទ្ធិបញ្ញារបស់ម្ចាស់ផលិតផល ដែល អាចនាំឱ្យអ្នកប្រើប្រាស់ប្រឈមនឹងផ្លូវច្បាប់ផ្សេងៗ ដូចជាទទួលរងការផាកពិន័យ ជាដើម។ ទី២. ការគំរាមកំហែងផ្នែកសុវត្ថិភាព៖ សុសវែរ Crack ត្រូវបានប្រើប្រាស់ដើម្បីបង្កប់មេរោគកុំព្យូទ័រ។ ក្រុមវាយប្រហារ Hacker អាចបង្កប់កូដមេរោគ ដើម្បីជ្រៀតចូលវាយប្រហារប្រព័ន្ធ ឬលួចទិន្នន័យសំខាន់ៗរបស់អង្គភាព ឬអ្នកប្រើប្រាស់។ ទី៣. ប្រព័ន្ធដំណើរមិនប្រក្រតី៖ សុសវែរ Crack អាចនាំឱ្យកម្មវិធីកុំព្យូទ័រ ដំណើរការរអាក់រអួល ឬឈានដល់ការបាត់បង់ទិន្នន័យផងដែរ។
ចំពោះទី៤. មិនអាចធ្វើបច្ចុប្បន្នភាព៖ អ្នកប្រើប្រាស់សុសវែរ Crack នឹងខកខានក្នុងការធ្វើបច្ចុប្បន្នភាពប្រព័ន្ធសុវត្ថិភាព និងការជួសជុលលើបញ្ហាផ្សេងៗទៅកាន់ម៉ាស៊ីនមេរបស់កម្មវិធីផ្លូវការ ដែលអាចនាំឱ្យប្រព័ន្ធរបស់អ្នកប្រើប្រាស់ងាយរងគ្រោះពីការវាយប្រហារផ្សេងៗ។ ទី៥. មិនមានការគាំទ្របច្ចេកទេស៖ សុសវែរ Crack ពុំអាចទទួលបានជំនួយបច្ចេកទេសពីក្រុមហ៊ុនផលិតកម្មវិធី ដែលមានអាជ្ញាបណ្ណត្រឹមត្រូវ និងទី៦. បញ្ហាវិជ្ជាជីវៈ៖ ការប្រើប្រាស់សុសវែរ Crack គឺជាការបង្អាក់ និងមិនផ្តល់តម្លៃដល់ស្នាដៃអ្នកខិតខំបង្កើត អភិវឌ្ឍន៍កម្មវិធី ដែលនាំឱ្យម្ចាស់កម្មសិទ្ធិបញ្ញាមិនទទួលបានប្រាក់ចំណូលពីការខិតខំប្រឹងប្រែង និងរារាំងក្នុងការបង្កើតអ្វីថ្មីបន្ថែមទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី