2024-08-09
ដេប៉ាលីយែរ ម៉ារីលីណា
2024-08-09
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ ប្រទេសចិន នឹងរៀបចំពិព័រណ៍នាំចូល និងនាំចេញប្រទេសចិន (China Import and Export Fair "Canton Fair") លើកទី១៣៦ ចាប់ពីថ្ងៃទី១៥ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏ធំ ដែលមានតាំងបង្ហាញទំនិញចម្រុះច្រើនប្រភេទ និងទាក់ទាញអ្នកទស្សនាច្រើនជាងគេនៅក្នុងប្រទេសចិននេះ ក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យពាណិជ្ជករ និងផលិតករកម្ពុជាចូលរួមក្នុងពិព័រណ៍នេះ។
ពិព័រណ៍នាំចូល និងនាំចេញប្រទេសចិន ដែលនឹងរៀបចំឡើងនៅមជ្ឈមណ្ឌលតាំងពិព័រណ៍ផាចូវ (Pazhou) ទីក្រុងក្វាងចូវ ខេត្តក្វាងទុង បែងចែកជា ៣ដំណាក់កាល រួមមាន៖ ដំណាក់កាលទី១ គឺចាប់ពីថ្ងៃទី១៥-១៩ ខែតុលា ឆ្នាំ២០២៤ ដោយមានដាក់តាំងបង្ហាញផលិតផលអេឡិចត្រូនិក អគ្គិសនី ផលិតផលប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងបន្លាស់រថយន្ត។ ដំណាក់កាលទី២ គឺចាប់ពីថ្ងៃទី២៣-២៧ ខែតុលា ឆ្នាំ២០២៤ ដោយមានដាក់តាំងបង្ហាញគ្រឿងតុបតែងគេហដ្ឋាន សម្ភារសំណង់ សម្ភារបន្ទប់ទឹក និងគ្រឿងសង្ហារិម។
ចំណែកដំណាក់កាលទី៣ នឹងមានការដាក់តាំងបង្ហាញវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ ផលិតផលវេជ្ជសាស្ត្រ និងចំណីអាហារ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ ពាណិជ្ជករ និងផលិតករ និងសាធារណជន ដែលមានបំណងចូលរួមក្នុង«ពិព័រណ៍នាំចូល និងនាំចេញប្រទេសចិន» អាចទាក់ទងតាមទូរសព្ទលេខ +៨៥៥-១៦ ៤១៦ ៨២៥ ឬអ៊ីម៉ែល [email protected]។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី