SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជានាំ នាំចេញជលផលធម្មជាតិ«កំពឹសទឹកសាប»និង«អន្ទង់»លើកដំបូង១០តោន ទៅទីផ្សារប្រទេសចិន


កម្ពុជានាំ នាំចេញជលផលធម្មជាតិ«កំពឹសទឹកសាប»និង«អន្ទង់»លើកដំបូង១០តោន ទៅទីផ្សារប្រទេសចិន
A+ A-

ភ្នំពេញ៖ ផលិតផលជលផលធម្មជាតិរបស់កម្ពុជា «កំពឹសទឹកសាប»និង«អន្ទង់» ត្រូវបាននាំចេញទៅទីផ្សារប្រទេសចិន ជាលើកដំបូងចំនួន១០តោន នៅថ្ងៃទី១៤ កញ្ញានេះ បន្ទាប់ពីបានទទួលស្គាល់ស្តង់ដារគុណរដ្ឋបាលគយចិន។ ការនាំចេញជលផលធម្មជាតិរបស់ប្រជានេសាទខ្មែរនាពេលនេះ បានជួយបង្កើនជីវភាពរបស់ពួកគេ និងវិស័យវារីវប្បករកាន់តែរីកចម្រើនមួយកម្រិតទៀត។

ការនាំចេញផលិតផលជលផលកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនជាលើកដំបូងនេះ ជាជោគជ័យមួយជំហានទៀតសម្រាប់វិស័យជលផល និងបានរួមចំណែកកម្ពស់ជីវភាពរបស់ប្រជានេសាទខ្មែរ។ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងកសិកម្ម លោកជំទាវ អ៊ឹម រចនា បានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដែលបានប្រមូលទិញផលិតផលជលផលធម្មជាតិពីប្រជានេសាទខ្មែរ រហូតសម្រេចបានការនាំចេញផលិតផលជលផលកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនជាលើកដំបូង នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ។

បើតាមលោក ហេង ម៉េងទី ប្រធានផ្នែកនាំចេញនៃក្រុមហ៊ុន Kim Chou Co., Ltd. Import Export and International Transportation បានប្រាប់សារព័ត៌មាន Xinhua ថា នេះជាលើកដំបូងហើយ ដែលកម្ពុទទួលបានការនាំផលិតផលជលផល ទៅកាន់ប្រទេសចិនដោយផ្ទាល់តាមរយៈកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្ពោះទៅកាន់កំពង់ផែសៀងហៃ ដែលនឹងទៅដល់នៅថ្ងៃទី១៥ ឬ ១៦ ខែតុលា ឆ្នាំ២០២៣។

លោក ហេង ម៉េងទី បានគូសបញ្ជាក់ប្រាប់ Xinhua របស់ចិនទៀតថា ផលិតផលជលផលរបស់កម្ពុជាទាំង២ប្រភេទ គឺអន្ទប់បង្កក និងកំពឹសទឹកសាបបង្កក ចំនួន១០តោននោះ ដែលក្រុមហ៊ុនបានប្រមូលទិញពីប្រជានេសាទ ក្នុងខេត្តមួយចំនួននៅជុំវិញបឹងទន្លេសាប រួមមាន៖ ខេត្តកំពង់ធំ ពោធិ៍សាត់ និងខេត្តសៀមរាប។

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ អ៊ឹម រចនា បានបញ្ជាក់ថា៖ «ការងារអាទិភាពដំបូង គឺធ្វើយ៉ាងណារក្សានូវគុណភាព ស្របតាមស្តង់ដារអនាម័យ និងភូតគាមអនាម័យ កំណត់ដោយរដ្ឋបាលគយចិន ដើម្បីធានាឲ្យបានថា ផលិតផលជលផលរបស់ខ្មែរនៅតែអាចនាំចូលទៅកាន់ទីផ្សារប្រទេសចិនបាន»។ ចំណែក ការងារបន្ទាប់ គឺជំរុញឲ្យផលិតផលជលផលរបស់ខ្មែរ មានគុណភាពកាន់តែខ្ពស់ មានសោភណ្ឌភាពកាន់តែល្អ មានសុវត្ថិភាព និងមានរសជាតិកាន់តែឆ្ងាញ់ ក្នុងគោលដៅពង្រឹងនិងពង្រីកតម្រូវការរបស់អតិថិជននៅលើទីផ្សារប្រទេសចិន។

តាមរយៈការជំរុញការនាំចេញផលិតផលជលផលខ្មែរទៅកាន់ទីផ្សារប្រទេសចិននេះ លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម ថា នឹងអាចជួយបង្កើនជីវភាពប្រជានេសាទ និងវារីវប្បករនៅស្រុកខ្មែរ ឲ្យកាន់តែមានការរីកចម្រើនទៅមុខ និងរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី