2024-11-08
ឃី ភារៈ
2024-11-08
ឃី ភារៈ
ភ្នំពេញ៖ ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone មានគម្រោងពង្រីកការវិនិយោគលើវិស័យកសិកម្មដោយផ្ដោតលើដំណាំដំឡូងមី និងស្វាយចន្ទី ព្រមទាំងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងជំនួបជាមួយ លោក Wu Yu Jie ប្រធានក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone សម្តេចធិបតី ហ៊ុន ម៉ាណែត បានពេញចិត្តចំពោះការបោះទុនវិនិយោគ និងបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជារបស់ក្រុមហ៊ុនខាងលើ ព្រមទាំងចង់ឃើញក្រុមហ៊ុនវិនិយោគទាំងលើការដាំដុះ និងការកែច្នៃ ដើម្បីនាំចេញកសិផលដោយផ្ទាល់ពីកម្ពុជា ទៅកាន់ទីផ្សារចិន និងពិភពលោក។
នាឱកាសចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នាថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីការផ្ដល់អាទិភាព និងការលើកទឹកចិត្តចំពោះការវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។ បន្ថែមពីនេះ ប្រមុខរាជរដ្ឋាភិបាល ជំរុញឱ្យក្រុមហ៊ុនខាងលើ បន្តសហការជាមួយក្រសួងពាក់ព័ន្ធ ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីទទួលបានការលើកទឹកចិត្តបន្ថែម។ គួរបញ្ជាក់ថា ក្រុមហ៊ុន Shandong (Cambodia) បានវិនិយោគនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១២ ក្នុងវិស័យកសិកម្ម ដោយផ្តោតលើដំណាំដំឡូងមី និងស្វាយចន្ទី៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី