2023-12-14
ទូច សូរិយា
2023-12-14
ទូច សូរិយា
ភ្នំពេញ៖ នាយកដ្ឋានយុវជន នៃអគ្គនាយកដ្ឋានយុវជនក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ក្រោមប្រធានបទ៖«STEM និងការផលិតអាហារ» ខណៈដែលមុខវិជ្ជាស្ទែម (STEM) កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។
ការសិក្សាមុខវិជ្ជាស្ទែម (STEM) ដែលមកពីមុខវិជ្ជារួមបញ្ចូលគ្នានៃវិទ្យាសាស្ត្រ (Science), បច្ចេកវិទ្យា (Technology), វិស្វកម្ម (Engineering) និងគណិតវិទ្យា (Mathematic) ដែលជាបច្ចេកវិទ្យាឌីជីថលនោះ ត្រូវបានឯកឧត្ដមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា បានកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។
ថ្លែងក្នុងពិធីបើកកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ដែលនិយាយអំពីស្ទែម និងការផលិតអាហារ កាលពីចុងខែវិច្ឆិកាកន្លងទៅ ឯកឧត្ដមបណ្ឌិត ស៊ាន បូរ៉ាត បានគូសបញ្ជាក់ថា បច្ចុប្បន្ន បច្ចេកវិទ្យាឌីជីថល កំពុងបោះជំហានយ៉ាងខ្លាំង និងក្លាយជាកាតាលីករក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ ឯកឧត្តមរដ្ឋលេខធិការក្រសួងអប់រំ រូបនេះ បានអះអាងថា បច្ចេកវិទ្យាឌីជីថល អាចមានសក្ដានុពលខ្ពស់ និងទូលំទូលាយក្នុងការផ្ដល់ឱ្យប្រទេសមួយមានសេដ្ឋកិច្ចលូតលាស់ ឬអភិវឌ្ឍន៍បានយ៉ាងឆាប់រហ័ស។ ពិសេស ប្រែក្លាយពីប្រទេសដែលពឹងផ្អែកលើឧស្សាហកម្មប្រពៃណី ទៅជាឧស្សាហកម្មទំនើបក្នុងរយៈពេលដ៏ខ្លី៕
នាំមកជូនដោយ