SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុនមួយរបស់ចិន គ្រោងវិនិយោគលើការតម្លើងរថយន្តដឹកជញ្ជូនធុនតូច ក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា


ក្រុមហ៊ុនមួយរបស់ចិន គ្រោងវិនិយោគលើការតម្លើងរថយន្តដឹកជញ្ជូនធុនតូច ក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-02

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-02

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន Jilin Jiqi Longshan Light Vehicle Co., Ltd. របស់ប្រទេសចិន គ្រោងវិនិយោគលើការតម្លើងរថយ្តដឹកជញ្ជូនធុនតូច នៅតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអាចឈានដល់ការនាំចេញថែមទៀតនាពេលអនាគត។ នេះបើតាមការលើកឡើងរបស់គណៈប្រតិភូក្រុមហ៊ុន Jilin Jiqi Longshan Light Vehicle Co., Ltd. ក្នុងជំនួបជាមួយលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

តាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ការលើកឡើងរបស់គណៈប្រតិភូក្រុមហ៊ុន Jilin Jiqi អំពីគោលបំណងវិនិយោគលើការតម្លើងរថយន្តដឹកជញ្ជូនធុនតូចនៅកម្ពុជានេះ គឺដើម្បីស្វែងរកការគាំទ្រពីក្រសួងពាណិជ្ជកម្ម។

ក្នុងជំនួបនេះ លោកជំទាវ ចម និម្មល បានលើកឡើងថា ក្រុមហ៊ុន គួរពិនិត្យលទ្ធភាពលើការស្វែងយល់បន្ថែមលើនីតិវិធីក្នុងការស្នើសុំវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីទទួលបានការលើកទឹកចិត្ត និងស្របទៅតាមច្បាប់វិនិយោគរបស់កម្ពុជា។

យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ បច្ចុប្បន្ន កម្ពុជា រោងចក្រដំឡើងរថយន្តចំនួន៦ រួមមាន៖ រោងចក្ររបស់ក្រុមហ៊ុន DAEHAN AUTO (CAMBODIA) CO., LTD., រោងចក្ររបស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO., LTD., រោងចក្ររបស់ក្រុមហ៊ុន CAMKO MOTOR CO., LTD., រោងចក្ររបស់ក្រុមហ៊ុន HGB MOTORS ASSEMBLY CO., LTD., រោងចក្ររបស់ក្រុមហ៊ុន GTV MOTOR CO., LTD. និងរោងចក្រ TOYOTA TSUSHO MANUFACTURING ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី