SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

និយ័តករគណនេយ្យ រៀបចំវេទិកាផ្តល់ចំណេះដឹងគណនេយ្យដល់សហគ្រិន និងសាធារណជន


និយ័តករគណនេយ្យ រៀបចំវេទិកាផ្តល់ចំណេះដឹងគណនេយ្យដល់សហគ្រិន និងសាធារណជន
គំនិតអាជីវកម្ម

2024-09-21

គិត បុប្ផា

គំនិតអាជីវកម្ម

2024-09-21

គិត បុប្ផា

A+ A-

ភ្នំពេញ៖ និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) នឹងរៀបចំ «វេទិកាជាតិគណនេយ្យ ២០២៤» ដល់អ្នកជំនាញផ្នែកហិរញ្ញវត្ថុ សហគ្រិន និងសាធារណជនអំពីតួនាទីគណនេយ្យរបស់ប្រទេសកម្ពុជានាពេលអនាគត។ វេទិកានេះ នឹងប្រព្រឹត្តឡើងក្រោមប្រធានបទ៖ «តួនាទីនៃគណនេយ្យនិងបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាសម្រាប់ចក្ខុវិស័យ ឆ្នាំ២០៣០» នាថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៤។

វេទិកាជាតិគណនេយ្យដ៏សំខាន់នេះ នឹងផ្តោតលើបច្ចេកវិទ្យាហិរញ្ញវត្ថុរួមមាន៖ ទិដ្ឋភាពបទប្បញ្ញត្តិពាក់ព័ន្ធនឹងគណនេយ្យ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ, បរិវត្តកម្មឌីជីថល និងនវានុវត្តន៍ក្នុងសេវាកម្មគណនេយ្យនិងសវនកម្ម, បទពិសោធនៃការចាប់យកស្តង់ដារបាយការណ៍ហិរញ្ញវត្ថុ និងការអភិវឌ្ឍទេពកោសល្យគណនេយ្យ និងបច្ចេកវិទ្យាហិរញ្ញវត្ថុសម្រាប់អនាគត។

សាធារណជន ដែលមានបំណងចូលរួមវេទិកាខាងលើអាចចុះឈ្មោះតាមរយៈ https://t.me/CambodiaAccountingForumBot ឬhttps://caf.acar.gov.kh/registration។ សូមជម្រាបថា ព្រឹត្តិការណ៍ដែលនឹងរៀបចំនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ សហការរៀបចំដោយន.គ.ស., វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និងសមាគមគណនេយ្យករអន្តរជាតិ(ACCA)៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី