SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

CDC បានអនុម័តគម្រោងវិនិយោគចំនួន១៧២ ដែលមានទំហំវិនិយោគ ២,៥ពាន់លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំ២០២៥


CDC បានអនុម័តគម្រោងវិនិយោគចំនួន១៧២ ដែលមានទំហំវិនិយោគ ២,៥ពាន់លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំ២០២៥
សង្គមជាតិ-សេដ្ឋកិច្ច

2025-04-09

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-04-09

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ១៧២គម្រោង ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៥ ដែលគម្រោងនេះ មានទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារ អាចបង្កើតឱកាសការងារបានចំនួនប្រមាណជិត ១២ម៉ឺនកន្លែង។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥។

ក្នុងចំណោមគម្រោងវិនិយោគសរុបចំនួន ១៧២នេះ មានគម្រោងវិនិយោគដែលមានទីតាំស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៩៩គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ៧៣គម្រោង ក្នុងនោះគម្រោងពង្រីកផលិតកម្មមានចំនួន ៦គម្រោង។ CDC បានឱ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន ៦៦គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជាង ៣០៥លានដុល្លារ ស្មើនឹង ១៤% ធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

ដោយឡែក នៅខែមីនា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៦០គម្រោងក្នុងទុនវិនិយោគប្រមាណ ១,៤ពាន់លានដុល្លារ និងអាចបង្កើតការងារបានប្រមាណជិត ៥ម៉ឺនកន្លែង ក្នុងនោះគម្រោងពង្រីកផលិតកម្មមានចំនួន ២គម្រោង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី