SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តម ហឿន សំនៀង ត្រូវបានតែងតាំងជាប្រធានក្រុមអ្នកនាំពាក្យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា


ឯកឧត្តម ហឿន សំនៀង ត្រូវបានតែងតាំងជាប្រធានក្រុមអ្នកនាំពាក្យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-02-08

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-02-08

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានចេញសេចក្តីសម្រេចតែងតាំងក្រុមអ្នកនាំពាក្យនៃ ក.អ.ក. កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។ បើតាមសេចក្តីប្រកាសរបស់ ក.អ.ក. ឯកឧត្តម ហឿន សំនៀង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន ក.អ.ក. ត្រូវបានតែងតាំងជាប្រធានក្រុមអ្នកនាំពាក្យនៃ ក.អ.ក.។

ក្នុងសេចក្តីប្រកាសដដែល បានបញ្ជាក់ថា ឯកឧត្តម សួន ភារិទ្ធ នាយកខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. ត្រូវបានតែងតាំងជាអនុប្រធានក្រុមអ្នកនាំពាក្យ។ ក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានតែងតាំសមាជិកក្រុមអ្នកនាំពាក្យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចំនួន៨នាក់ផ្សេងទៀត ដោយរួមមាន៖ ឯកឧត្តម យុន ហេង អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា, ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា, ឯកឧត្តម អ៊ឹម សួរ អគ្គលេខាធិការរង គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគ, ឯកឧត្តម ជូ ហេង អគ្គលេខាធិការង គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម សរ សិនិរ៉ា អគ្គលេខាធិការរងគណ:កម្មាធិការវិនិយោគ, លោកស្រី ជី ប៉ូលីដែត នាយិកាខុទ្ទកាល័យទេសរដ្ឋមន្ត្រី អនុប្រធានទី២ ក.អ.ក និងកញ្ញា សាញ់ ស៊ីណាវត្តី តំណាងនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននិងផ្សព្វផ្សាយ។

គួរបញ្ជាក់ថា ក្រុមអ្នកនាំពាក្យដែលបានតែងតាំងខាងលើមានតួនាទីនិងភារកិច្ច រួមមាន៖ ទំនាក់ទំនងជាផ្លូវការជាមួយសាធារណជន និងបណ្ដាញសារព័ត៌មានជាតិ-អន្តរជាតិពាក់ព័ន្ធការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ប្រមូលព័ត៌មាននិងឯកសារពាក់ព័ន្ធ ដើម្បីឆ្លើយបំភ្លឺជាមួយសាធារណជន និងបណ្ដាញសារព័ត៌មានជាតិ-អន្តរជាតិ និងរៀបចំសន្និសីទសារព័ត៌មានជូនថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599