2024-11-13
គិត បុប្ផា
2024-11-13
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកទឹកចិត្តឱ្យក្រសួងការបរទេសសាធារណរដ្ឋឆែក ជួយជំរុញឱ្យវិនិយោគិនឆែកពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ពិសេសលើវិស័យអេឡិចត្រូនិក អាហារ និងទេសចរណ៍។
ក្នុងជំនួបពិភាក្សាតុមូលជាមួយ អ្នកតំណាងសមាគមធុរកិច្ច និងដៃគូសហប្រតិបត្តិការអភិវឌ្ឍន៍ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានលើកឡើងពីយន្តការរដ្ឋាភិបាល និងវិស័យឯកជន ព្រមទាំងយន្តការតាមដាន និងសម្របសម្រួលនានាដែលត្រូវបានដាក់ចេញ ដើម្បីថែទាំវិនិយោគិនកំពុងបណ្ដាក់ទុននៅកម្ពុជា។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏គ្រោងនឹងដាក់ចេញជាសាធារណៈនូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) នាពេលឆាប់ៗខាងមុខ ដើម្បីធានាតម្លាភាព ប្រសិទ្ធភាព និងផ្ដល់ភាពងាយស្រួលដល់វិនិយោគិនគ្រប់ភាគីពាក់ព័ន្ធ។
នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល មានប្រសាសន៍ពីធនធានមនុស្សកម្ពុជា ដោយមានយុវជនវ័យក្មេងច្រើនជាងប្រទេសផ្សេងទៀតក្នុងតំបន់ ដែលនឹងអាចចូលរួមយ៉ាងពេញទំហឹងក្នុងផលិតកម្មការងារ។ រដ្ឋាភិបាលកម្ពុជា បានអនុម័តច្បាប់ស្ដីពីវិនិយោគ កាលពីឆ្នាំ២០២១ ដើម្បីបើកលទ្ធភាពដល់វិនិយោគិនទទួលការលើកទឹកចិត្តលើគម្រោងមានសក្ដានុពលមួយចំនួន ក្រោមការសម្របសម្រួលពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាលផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី