SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-ឥណ្ឌូណេស៊ី នឹងបង្កើនពាណិជ្ជកម្មអង្ករ និងសហប្រតិបត្តិការក្នុងឧស្សាហកម្មអាហារហាឡាល់


កម្ពុជា-ឥណ្ឌូណេស៊ី នឹងបង្កើនពាណិជ្ជកម្មអង្ករ និងសហប្រតិបត្តិការក្នុងឧស្សាហកម្មអាហារហាឡាល់
A+ A-

ភ្នំពេញ៖ កម្ពុជា-ឥណ្ឌូណេស៊ី នឹងរួមគ្នាបង្កើនពាណិជ្ជកម្មអង្ករ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មអាហារហាឡាល់ ខណៈពេលដែលឆ្នាំ២០២៣ ប្រទេសទាំងពីរ បានពង្រីកពាណិជ្ជកម្មទ្វេភាគី ដែលមានកំណើនទឹកប្រាក់លើសពី ១ប៊ីលានដុល្លាររួចមកហើយ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥។

ក្នុងជំនួបកាលពីថ្ងៃទី០៦ មករា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងឯកឧត្តម Santo Darmosumart ឯកអគ្គរដ្ឋទូតនៃឥណ្ឌូណេស៊ីប្រចាំកម្ពុជា ក៏បានលើកឡើងពីភាពចាំបាច់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន តាមរយៈការអប់រំ ទេសចរណ៍ និងជើងហោះហើរត្រង់បន្ថែមទៀត។ ភាគីទាំងពីរ នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ តាមរយៈកម្មវិធីពង្រឹងសមត្ថភាព និងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនជាដើម។

ជាមួយគ្នានេះ ឯកឧត្ដម ប្រាក់ សុខុន បានបញ្ជាក់ថា នឹងទន្ទឹងរង់ចាំជួបសន្ទនាជាមួយសមភាគីឥណ្ឌូណេស៊ី នាពេលខាងមុខ ដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រវាងកម្ពុជា និងឥណ្ឌូណេស៊ី រួមទាំងក្រោមក្របខ័ណ្ឌអាស៊ានផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី