SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

តស់ មកឈ្វេងយល់ពី«អត្រាពន្ធ» លើប្រាក់ចំណូល!


តស់ មកឈ្វេងយល់ពី«អត្រាពន្ធ» លើប្រាក់ចំណូល!
សង្គមជាតិ-សេដ្ឋកិច្ច

2025-02-02

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-02-02

គិត បុប្ផា

A+ A-

ភ្នំពេញ៖ «ពន្ធលើប្រាក់ចំណូល» គឺជាប្រភេទពន្ធប្រចាំឆ្នាំ ដែលជាកាតព្វកិច្ចរបស់បុគ្គលនិវាសនជនចំពោះប្រាក់ចំណូលប្រភពកម្ពុជា និងប្រាក់ចំណូលប្រភពបរទេស។ ចំពោះមូលដ្ឋានគិតពន្ធលើប្រាក់ចំណូល គឺជាប្រាក់ចំណេញប្រចាំឆ្នាំ ដែលកើតចេញពីប្រាក់ចំណូលកាត់កងនូវចំណាយនានាស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្តីពីពន្ធដារជាធរមាន និងចំពោះបុគ្គល ដែលខាតពីការធ្វើសកម្មភាពអាជីវកម្ម មិនត្រូវបង់ពន្ធលើប្រាក់ចំណូលនោះទេ។

យោងតាមមាត្រា២០ នៃច្បាប់ស្តីពីសារពើពន្ធ ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ត្រូវកំណត់ដូចជា៖ ២០% ចំពោះប្រាក់ចំណូលជាប់ពន្ធ ដែលសម្រេចបានដោយនីតិបុគ្គល៣០% ចំពោះប្រាក់ចំណូលជាប់ពន្ធដែលសម្រេចបានក្រោមកិច្ចព្រមព្រៀងប្រេងកាត ឬសម្រេចបានពីការធ្វើអាជីវកម្មលើធនធានធម្មជាតិ រួមទាំងព្រៃឈើ រ៉ែ មាស ឬត្បូងថ្មមានតម្លៃ។ ចំពោះ សកម្មភាពធានារ៉ាប់រង ឬធានារ៉ាប់រងបន្តលើទ្រព្យសម្បត្តិឬហានិភ័យផ្សេងៗ ពន្ធលើប្រាក់ចំណូល ត្រូវបានកំណត់ស្មើនឹង៥% នៃបុព្វលាភធានារ៉ាប់រងដុល ដែលទទួលបាននៅក្នុងឆ្នាំជាប់ពន្ធ។

បើតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ លេខៈ៩៦ ដែលអគ្គនាយកដ្ឋានពន្ធដារ ចុះផ្សាយកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ចំពោះ សកម្មភាពធានារ៉ាប់រង ឬធានារ៉ាប់រងបន្តលើជីវិត ដែលមានលក្ខណៈសន្សំ និងសកម្មភាពដទៃទៀតក្រៅពីធានារ៉ាប់រង ឬធានារ៉ាប់រង បន្តលើទ្រព្យសម្បត្តិឬហានិភ័យផ្សេងៗ ពន្ធលើប្រាក់ចំណូលត្រូវបានកំណត់តាមមាត្រា២០ នៃច្បាប់ស្តីពីសារពើពន្ធ។ ចំណែកគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលស្ថិតក្នុងរយៈពេលលើកលែងពន្ធ ស្របតាមច្បាប់ស្តីពីវិនិយោគកម្ពុជា ក៏មិនត្រូវបានគិតពន្ធឡើយ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី