2024-04-08
ទូច សូរិយា
2024-04-08
ទូច សូរិយា
ភ្នំពេញ៖ រដ្ឋាភិបាល បានប្រកាសយកពន្ធពីប្រតិបត្តិការធនធានរ៉ែ និងប្រេងកាតចំនួន ៣០%នៃប្រាក់ចំណូលជាប់ពន្ធក្នុងឆ្នាំជាប់ពន្ធ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពី ពន្ធលើប្រតិបត្តិការប្រេងកាត និងពន្ធលើប្រតិបត្តិការធនធានរ៉ែ ដែលចេញផ្សាយកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។
ក្នុងសេចក្តីប្រកាសដដែល បានបញ្ជាក់ថា សកម្មភាព ដែលត្រូវអនុវត្តការប្រមូលពន្ធលើប្រាក់ចំណូលក្នុងអត្រា៣០%នេះ គឺជារាល់សកម្មភាពទាំងឡាយ ដែលស្វែងរកសាធាតុរឹង រាវ ឧស្ម័ន ដែលកកើតឡើងវិញ ដោយធម្មជាតិតាមដំណើរវិវត្តភូគព្ភសាស្ត្រ ឬជាលទ្ធផលនៃការជីកយកពីក្នុងដី លើដី ក្នុងសមុទ្រ ក្រោមបាតសមុទ្រ ដូចជាត្បូងថ្ម ធ្យូងថ្ម រ៉ែអលោហៈ ទឹកខនិជ ថ្ម ក្រួស ខ្សាច់ ដីឥដ្ឋ ប្រេងឆៅ ឧស្ម័នធម្មជាតិ និងអ៊ីដ្រូកាបួផ្សេងទៀត ទោះបីស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ។
ជាមួយគ្នានេះ ប្រសិនបើអ្នកជាប់ពន្ធមានប្រាក់ចំណូលលើសកម្រិត នឹងត្រូវជាប់ពន្ធតាមអត្រាកំណើនតាមថ្នាក់ ដោយផ្អែកលើសមាមាត្រនៃប្រាក់ចំណូល រួមមាន៖ សមាមាត្រនៃប្រាក់ចំណូលលើសកម្រិតដល់១,៣ គឺមិនត្រូវជាប់ពន្ធលើប្រាក់ចំណូលឡើយ, បើសមាមាត្រនៃប្រាក់ចំណូលលើសកម្រិតពី ១,៣ ដល់១,៦ នឹងត្រូវជាប់ពន្ធ១០%។ ចំពោះ សមាមាត្រនៃប្រាក់ចំណូលលើសកម្រិតពី១,៦ ដល់២ គឺត្រូវជាប់ពន្ធ២០% និងលើសពីកម្រិត ២ឡើងទៅ ត្រូវជាប់ពន្ធលើប្រាក់ចំណូល៣០%៕
ក្នុងសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា សមាមាត្រនៃប្រាក់ចំណូលលើសកម្រិតនៃឆ្នាំជាប់ពន្ធចរន្តណាមួយ គឺជាផលចែកនៃទឹកប្រាក់បូកបង្គរនៃចំណូល នឹងទឹកប្រាក់បូកបង្គរនៃចំណាយ ពីប្រតិបត្តិការធនធានរ៉ែ និងប្រេងកាត មកទល់នឹងឆ្នាំជាប់ពន្ធចរន្តនោះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី