SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីឧស្សាហកម្ម៖ ស្តង់ដារថ្មីចំនួន២១ ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់វឌ្ឍនភាព និងពង្រឹងអធិបតេយ្យភាពផលិតកម្មកម្ពុជា


រដ្ឋមន្ត្រីឧស្សាហកម្ម៖ ស្តង់ដារថ្មីចំនួន២១ ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់វឌ្ឍនភាព និងពង្រឹងអធិបតេយ្យភាពផលិតកម្មកម្ពុជា
ពាណិជ្ជកម្ម

2025-09-05

ទូច សូរិយា

ពាណិជ្ជកម្ម

2025-09-05

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាស្ដង់ដារជាតិ បានលើកឡើងថា ស្តង់ដារថ្មីចំនួន២១ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់វឌ្ឍនភាព និងពង្រឹងអធិបតេយ្យភាពផលិតកម្មរបស់កម្ពុជា ពិសេសខណៈដែលកម្លាំងសាមគ្គីជាតិដ៏រឹងមាំ និងចលនាគាំទ្រផលិតផលក្នុងស្រុកដ៏ក្លៀវក្លាកំពុងគាំទ្រដល់ការផលិតក្នុងស្រុក។

ជាមួយគ្នានេះ ក្រុមប្រឹក្សាស្តង់ដារជាតិ បានអនុម័តស្តង់ដារអន្តរជាតិចំនួន២១ ជាស្តង់ដារកម្ពុជា នៅក្នុងកិច្ចប្រជុំលើកទី៣១ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។ ប្រធានក្រុមប្រឹក្សាស្ដង់ដារជាតិ បានបន្ថែមថា ការអនុលោមតាមស្តង់ដារទាំងនេះ នឹងធ្វើឱ្យធុរកិច្ចកម្ពុជាអាចធ្វើសមាហរណកម្មចូលទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងសកល ពិសេសចូលរួមការពារសុខភាពសាធារណៈ លើកកម្ពស់សុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ និងភាពប្រកួតប្រជែងនៃឧស្សាហកម្ម។

លើសពីនេះ ក្រុមប្រឹក្សាជាតិ ក៏បានអនុម័តបង្កើតគណៈកម្មាធិការជាតិថ្មីចំនួន៣ ដើម្បីសម្របសម្រួល និងលើកកម្ពស់ការចូលរួមរបស់កម្ពុជានៅក្នុងសកម្មភាពស្តង់ដារូបនីយកម្មអន្តរជាតិ នៅក្រោមក្របខ័ណ្ឌស្ថាប័នស្តង់ដារអន្តរជាតិ ដូចជា ISO, IEC និង Codex ។ ការកែសម្រួលនេះ ស្របពេលដែលប្រទេសកម្ពុជាកំពុងរៀបចំចូលជាសមាជិកពេញសិទ្ធរបស់អង្គការស្តង់ដារអន្តរជាតិ ISO និងជាសមាជិកសហការ (associate member) របស់អង្គការ IEC ត្រឹមឆ្នាំ២០២៦ ខាងមុខ។

គួរបញ្ជាក់ថា ស្តង់ដារអន្តរជាតិ ISO, IEC និង ISO/IEC មានចំនួន២៤ បានគ្របដណ្តប់លើផ្នែកសារធាតុនិងផលិតផលគីមី ផ្នែកប្រព័ន្ធគ្រប់គ្រងថាមពល ផលិតផលអគ្គិសនីនិងអេឡិចត្រូនិក គ្រឿងបន្លាស់រថយន្ត គ្រឿងសម្អាង ផលិតផលសង្ហារឹមធ្វើពីឫស្សី និងផ្នែកវាយនភ័ណ្ឌ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី