SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ប្រមុខរដ្ឋាភិបាល សម្រេចយកវិស័យជាអាទិភាពចំនួន៣ សម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងរយៈពេល១០ឆ្នាំ


ប្រមុខរដ្ឋាភិបាល សម្រេចយកវិស័យជាអាទិភាពចំនួន៣ សម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងរយៈពេល១០ឆ្នាំ
A+ A-

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានចេញសេចក្តីសម្រេចនៅថ្ងៃទី២៩ វិច្ឆិកា ដោយកំណត់វិស័យអាទិភាពចំនួន៣ គឺសម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងរយៈពេល១០ឆ្នាំ ពោលគឺពីឆ្នាំ២០២៥-២០៣៥។

បើយោងតាមសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា វិស័យទាំង៣នោះ រួមមាន៖ វិស័យដឹកជញ្ជូន និងភស្តុភារកម្ម ផ្តោតលើផ្លូវថ្នល់និងស្ពាន កំពង់ផែ និងភស្តុភារកម្ម, វិស័យថាមពល និងវិស័យសេវាសាធារណៈ ដោយផ្តោតលើការផ្គត់ផ្គង់ទឹកស្អាត និងការគ្រប់គ្រងសំណល់។ «ក្នុងករណីមានការសម្រេចផ្សេងទៀតពីរាជរដ្ឋាភិបាល គម្រោងក្នុងវិស័យដទៃផ្សេងទៀត ក៏នឹងអាចដាក់បញ្ចូលក្នុងបញ្ជីគម្រោងអាទិភាពភាពជាដៃគូរវាងរដ្ឋ និងឯកជន តាមនីតិវិធីជាធរមានផងដែរ»។ នេះជាការគូសបញ្ជាក់នៅក្នុងសេចក្តីសម្រេចដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចុះហត្ថលេខាកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599