2024-09-13
ទូច សូរិយា
2024-09-13
ទូច សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុនប័ណ្ណទូទាត់អន្តរជាតិ (Visa Inc.) នឹងលើកកម្ពស់ការទូទាត់ជាប្រាក់រៀល តាមរយៈការអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់របស់ធនាគារជាតិនៃកម្ពុជា ពិសេសគឺប្រតិបត្តិការប្រព័ន្ធបាគង(Bakong) និងបាគងសម្រាប់ទេសចរ (Bakong Tourists App) ដែលបានដាក់ដំណើរការកាលពីថ្មីៗនេះ។ នេះជាការបញ្ជាក់របស់គណៈគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន Visa Inc. ដឹកនាំដោយលោក Arturo Planell អនុប្រធានជាន់ខ្ពស់ និងជានាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍។
ក្នុងជំនួបពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ លោក Arturo Planell បានលើកឡើងបន្ថែមថា ការត្រៀមខ្លួនគាំទ្រប្រព័ន្ធបាគង និងបាគងសម្រាប់ទេសចរ របស់ធនាគារជាតិ នឹងអាចរួមចំណែកជំរុញកំណើនទេសចរអន្តរជាតិនៅកម្ពុជាផងដែរ។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ជា សិរី ក៏បានបង្ហាញពីលទ្ធភាពនៃការប្រើប្រាស់ទិន្នន័យប្រតិបត្តិការទូទាត់ សម្រាប់ការវិភាគនៃការចំណាយរបស់ភ្ញៀវទេសចរ សំដៅលើការបង្កើតជាមូលដ្ឋានរឹងមាំ ក្នុងការរៀបចំយុទ្ធសាស្រ្តទាក់ទាញទេសចរឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត។
លោកជំទាវបណ្ឌិតទេសាភិបាលធនាគារជាតិកម្ពុជា ក៏បានបញ្ជាក់បន្ថែមពីវិសាលភាពនៃការប្រើប្រាស់កម្មវិធីទូរសព្ទបាគងសម្រាប់ទេសចរ ដោយអាចប្រើប្រាស់នៅប្រទេស ដែលកម្ពុជាបានតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយ ដូចជា ប្រទេសថៃ វៀតណាម ឡាវ និងបណ្តាប្រទេសជាច្រើនទៀតនាពេលឆាប់ៗ។ ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ជា សិរី និងលោក Arturo Planell បានលើកឡើងអំពីការបន្តកិច្ចសហប្រតិបត្តិការពង្រីកចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថល ពិសេសការពង្រឹងសុវត្ថិភាពប្រតិបត្តិការទូទាត់ ស្របតាមបរិការណ៍នៃការវិវឌ្ឍនៃបច្ចេកវិទ្យា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី