2023-12-16
ទូច សូរិយា
2023-12-16
ទូច សូរិយា
ភ្នំពេញ៖ រដ្ឋាភិបាល បានលើកទឹកចិត្តផ្នែកពន្ធដារដល់អង្គភាពកាសែត និងសារព័ត៌មានអនឡាញ ដែលជាអ្នកជាប់ពន្ធតូច ទទួលបានការលើកលែងពន្ធប៉ាតង់រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨។ ការលើកទឹកចិត្តនេះ សម្រាប់តែកាសែត និងសារព័ត៌មាន ដែលបានចុះបញ្ជីពន្ធដារត្រឹមត្រូវប៉ុណ្ណោះ។
ក្នុងសេចក្តីប្រកាសរបស់អគ្គនាយកពន្ធដារ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ កាសែត និងសារព័ត៌មានអនឡាញ បាននិងកំពុងធ្វើសកម្មភាពអាជីវកម្មសារព័ត៌មាននៅកម្ពុជា ដែលទទួលបានការលើកលែងនេះ ត្រូវធ្វើការប្រកាសពន្ធប៉ាតង់ប្រចាំឆ្នាំតាមប្រព័ន្ធអនឡាញ ប៉ុន្តែពុំតម្រូវឱ្យបង់ប្រាក់ពន្ធប៉ាតង់ក្នុងអំឡុងពេលលើកលែងនេះនោះទេ។
«ដើម្បីទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារនេះ កាសែត និងសារព័ត៌មានអនឡាញ ត្រូវចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ, កត់ត្រា និងកាន់កាប់បញ្ជិកាគណនេយ្យឱ្យបានត្រឹមត្រូវ, ដាក់លិខិតប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំ និងបំពេញកាតព្វកិច្ចសារពើពន្ធផ្សេងៗទៀត»។ នេះលក្ខខ័ណ្ឌតម្រូវរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី