2024-10-01
ទូច សូរិយា
2024-10-01
ទូច សូរិយា
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ផលិត និងកែច្នៃផលិតផលត្បូងក្នុងស្រុកបានកាន់តែច្រើន ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស កសាងទំនុកចិត្ត ការពារអ្នកប្រើប្រាស់ និងអាជីវករគ្រឿងអលង្ការ និងត្បូងមានតម្លៃ។ នេះបើតាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី២៧ កញ្ញា លោកស្រី ញ៉ែត ស្រីអូន ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ បានលើកឡើងថា សមាគមពាណិជ្ជករ មានផែនការបង្កើតវិទ្យាស្ថានមួយ ដើម្បីសិក្សាស្រាវជ្រាវ និងបណ្ដុះបណ្ដាលជំនាញកែច្នៃគ្រឿងអលង្ការ និងត្បូងមានតម្លៃនៅកម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការគាំទ្រនូវគំនិតផ្តួចផ្តើម នៃការរៀបចំពិព័រណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃ ២ដងក្នុងមួយឆ្នាំ និងការបង្កើតវិទ្យាស្ថាន។ ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យសមាគមពាណិជ្ជករ បន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសហការររៀបចំសិក្សាបន្ថែមលើការរៀបចំឯកសារទស្សនាទាន និងផែនការសកម្មភាពនៃការបង្កើតវិទ្យាស្ថានផងដែរ។
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី