SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុនចិន មានបំណងវិនិយោគលើដំណាំដូងស្រស់ ស្វាយចន្ទី និងទុរេនពីកម្ពុជា ទៅផ្គត់ផ្គង់ទីផ្សារចិន


ក្រុមហ៊ុនចិន មានបំណងវិនិយោគលើដំណាំដូងស្រស់ ស្វាយចន្ទី និងទុរេនពីកម្ពុជា ទៅផ្គត់ផ្គង់ទីផ្សារចិន
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-10

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-10

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន Zhengzhou Chen’s Sun Fruits and Vegetables International Trade Co.,Ltd មានគោលបំណងវិនិយោគលើវិស័យកសិផលនៅកម្ពុជា ដូចជាដូងស្រស់ ស្វាយចន្ទី និងទុរេន ដើម្បីនាំចេញ និងជួយផ្គត់ផ្គង់ដល់តម្រូវការទីផ្សាររបស់ប្រទេសចិន និងប្រទេសដទៃៗទៀត។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥។

ក្នុងឱកាសជំនួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនខាងលើ នៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី០៩ មករា ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកឡើងពីកសិផលរបស់កម្ពុជា ដែលកំពុងត្រូវការក្រុមហ៊ុនវិនិយោគលើការកែច្នៃ និងវេចខ្ចប់ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តជាតិ រួមមានផ្លែស្វាយ ផ្លែមៀន និងចេកពងមាន់ ដែលមានរសជាតិឆ្ងាញ់ និងគុណភាពល្អ។ ឯកឧត្តម ឌិត ទីណា បញ្ជាក់ថា កម្ពុជា មាននីតិវិធីនៃការនាំចេញច្បាស់លាស់ទៅកាន់ប្រទេសចិន និងទាមទារការវិនិយោគលើការវេចខ្ចប់ កែច្នៃ និងអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម បានបន្តលើកឡើងថា កម្ពុជាស្វាគមន៍ដល់វិនិយោគិន ដែលចង់សហការជាមួយប្រជាកសិករក្នុងការដាំដុះ និងកំណត់ស្តង់ដារបច្ចេកទេស និងកិច្ចសន្យាត្រឹមត្រូវ ដែលនឹងទិញត្រឡប់ទៅវិញក្នុងតម្លៃចរចា ដោយមិនមានការប្រកួតប្រជែងជាមួយកសិករ និងអាចកែច្នៃផលិតផល និងធ្វើពាណិជ្ជកម្មនាំចេញបាន។ ឯកឧត្តម ឌិត ទីណា បានឱ្យដឹងថា កម្ពុជាមានគោលបំណងប្រកួតប្រជែងលើផលិតផលដែលមានគុណភាពល្អប្រណិត និងមានរសជាតិឆ្ងាញ់ ដោយមិនប្រកួតប្រជែងបរិមាណ។

ឯកឧត្តម ឌិត ទីណា បានបន្តលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យសហការជាមួយក្រសួងកសិកម្ម និងចុះទៅពិនិត្យគុណភាព និងសិក្សានៅទីតាំងផ្ទាល់ដើម្បីការវិនិយោគប្រកបដោយភាពត្រឹមត្រូវ និងទទួលបានជោគជ័យចំពោះការនាំចេញផលិតផល។ ជាមួយគ្នានោះឯកឧត្តម ឌិត ទីណា បានណែនាំដល់ក្រុមហ៊ុនក្នុងការកំណត់ស្តង់ដាកសិផលរបស់កម្ពុជា ដើម្បីឱ្យអ្នកប្រើប្រាស់ទទួលស្គាល់ ដែលជាកត្តាចាំបាច់ ដើម្បីជំរុញឱ្យផលិតផលលក់បានក្នុងតម្លៃថ្លៃ និងមានតម្លៃបន្ថែមខ្ពស់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី