2024-11-23
ដេប៉ាលីយែរ ម៉ារីលីណា
2024-11-23
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ សាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើរបស់សាធារណរដ្ឋកូរ៉េ (KDIC) ត្រៀមខ្លួនសហការផ្តល់ការគាំទ្របន្ថែមទៀតដល់ធនាគារជាតិនៃកម្ពុជា ដើម្បីអាចបង្កើតប្រព័ន្ធការពារប្រាក់បញ្ញើនៅកម្ពុជាឱ្យជោគជ័យ។ នេះជាការលើកឡើងរបស់លោកបណ្ឌិត JaeHoon Yoo ប្រធានសាជីវកម្ម KDIC ក្នុងជំនួបជាមួយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។
ក្នុងជំនួបនាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោកបណ្ឌិត JaeHoon Yoo ក៏បានលើកឡើងពីគោលបំណងក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀតរវាងស្ថាប័នទាំងពីរ ក្រោមក្របខ័ណ្ឌអនុស្សរណៈយោគយល់ពាក់ព័ន្ធនឹងកិច្ចការពារប្រាក់បញ្ញើ។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងថា ការបង្ហាញការគាំទ្របន្ថែមរបស់ KDIC ជាឱកាសល្អរបស់ធនាគារ ដែលស្របពេលដែលធនាគារជាតិនៃកម្ពុជាបានរៀបចំរចនាសម្ព័ន្ធការងារថ្មីរួចរាល់ ដើម្បីបំពេញកិច្ចការពាក់ព័ន្ធនឹងប្រព័ន្ធការពារប្រាក់បញ្ញើនេះផងដែរ។
នាឱកាសនេះ លោកជំទាវ ជា សិរី ក៏បានបញ្ជាក់ថា ក្រុមមន្ត្រីជំនាញរបស់ធនាគារជាតិកម្ពុជា បានសិក្សារៀនសូត្រយ៉ាងច្រើនពីបទពិសោធ និងការអនុវត្តយន្តការការពារប្រាក់បញ្ញើទៀតផង។ ទន្ទឹមនឹងនេះ ភាគីទាំងពីរ បានបង្ហាញនូវសុទិដ្ឋិនិយមថា នឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរឱ្យកាន់តែមានវឌ្ឍភាពល្អប្រសើរថែមទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី