2024-09-26
គិត បុប្ផា
2024-09-26
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា ស្នើឱ្យក្រុមហ៊ុនវិនិយោគមកពីខេត្ត Yunnan ប្រទេសចិន វិនិយោគលើការកែច្នៃកសិផលកម្ពុជាសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក្រៅស្រុក តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងមានតម្លៃបន្ថែមខ្ពស់។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជាលើកឡើងដូច្នេះ ទៅកាន់លោក Liu Jie អនុប្រធានមន្ទីរពាណិជ្ជកម្មនៃខេត្ត Yunnan។
នាឱកាសទស្សនកិច្ចសិក្សានៅកម្ពុជា ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីបរិយាកាស និងសក្តានុពលវិនិយោគនៅកម្ពុជា លោក Liu Jie អនុប្រធានមន្ទីរពាណិជ្ជកម្មនៃខេត្ត Yunnan ក៏បានបញ្ជាក់ថា លោកមានបំណងចូលរួមផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនចិនមកកម្ពុជា ពិសេសការវិនិយោគមកពីខេត្ត Yunnan។ ឯកឧត្តម ជា វុទ្ធី លើកឡើងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមហ៊ុនចិន ក៏ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺកម្ពុជា-ចិន ផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុនវិនិយោគចិន ដែលមកទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ គឺមានសកម្មភាពវិនិយោគក្នុងវិស័យថាមពល បច្ចេកវិទ្យាឌីជីថល ពាណិជ្ជកម្មអេឡិចត្រូនិក កសិកម្ម កសិឧស្សាហកម្ម ផលិតកម្មម្ហូបអាហារ និងការផ្តល់សេវាប្រឹក្សាពាក់ព័ន្ធនឹងការវិនិយោគ។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី