2025-05-01
គន ម៉េងហុង
2025-05-01
គន ម៉េងហុង
ភ្នំពេញ៖ កម្ពុជា-អូស្រ្តាលី ពិភាក្សា និងផ្លាស់ប្តូរទស្សនអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍ និងកិច្ចសហប្រតិបត្តិការជំរុញការតភ្ជាប់ជើងហោះហើរត្រង់ពីអូស្រ្តាលីមកកម្ពុជា ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាជនអូស្រ្តាលីធ្វើដំណើរមកកម្ពុជា ដែលជាគោលដៅទេសចរណ៍ ដ៏ពេញនិយមរបស់ប្រជាជនអូស្រ្តាលី ឱ្យកាន់តែច្រើនឡើងថែមទៀត។
ក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ រវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម YIP Derek ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា ដែលពិភាក្សាពីការតភ្ជាប់ជើងហោះហើរត្រង់ពីអូស្រ្តាលីមកកម្ពុជា នេះ គឺមានគោលបំណងផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរទេសចរណ៍ និងធុរកិច្ចរបស់ប្រជាជនអូស្រ្តាលី និងកម្ពុជា ផងដែរ។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី